បុរស​ម្នាក់នេះ​ធ្វើ​ពុត​ជា​ជ្រុះ​កាបូប​លុយ​! អ្វីដែល​កើតឡើង​បន្ទាប់ ពិតជា​មិនបាន​រំពឹងទុក​សោះឡើយ​

    ​មាន​បុរស​ពីរ​នាក់​សម្រេចចិត្ត​បង្កើត​ឆាកល្ខោន​មួយ ដើម្បី​រក​អ្នក​មានចិត្ត​ស្មោះ​ដោយ​ការធ្វើ​ពុធ​ជា​ជ្រុះ​កាបូប​លុយ​នៅតាម​ផ្លូវ​សារ​ធារ​ណៈ​នៅ​ពីមុខ​ជនអនាថា​គ្មាន​ផ្ទះសម្បែង​។​

​    ​ពួកគេ​បានធ្វើ​តេស្ដ​សាកល្បង​មនុស្ស​គ្មាន​ផ្ទះសម្បែង​ជាច្រើន​នាក់ ប៉ុន្ដែ​សឹងតែ ៩៩ ភាគរយ​ទៅហើយ​គឺ​ពួកគេ​មិន​ហៅ​ម្ចាស់​កាបូប​យក​កាបូប​វិញ​ទេ ហើយ​ពួក​បាន​យក​កាបូប​នោះ​ទៅ​ទុក​ជាប់​ខ្លួន​។​

​    ​អស់​ពេល​ជាច្រើន​ម៉ោង​ទីបំផុត​ពួកគេ​បាន​ស្វែង​រកឃើញ ជន​គ្មាន​ផ្ទះសម្បែង​ចិត្ត​ស្មោះ​ចំណាស់​ម្នាក់​ដែល​សុខចិត្ត​ហៅ​ម្ចាស់​កាបូប​លុយ​ឱ្យមក​រើសយក​ទៅវិញ​។​

​    ​ក្នុង​វីដេអូ​នោះ​បុរស​ចំណាស់​បាន​ហៅ​បុរស​ម្នាក់​ដែលមាន​គណនី YouTube ឈ្មោះ ViralBrothers មក​រើសយក​កាបូប​វិញ​។ ហើយ​គាត់​បាន​និយាយ​ទៅ​ម្ចាស់​គណនី​នោះ​ថា ឱ្យ​គាត់​ធ្វើការ​ដោះដូរ​គ្នា​ដោយ​ទិញ​អី​ឱ្យ​គាត់​ពិសា ដោយសារ​គាត់​មិន​ហូប​អី​ជាច្រើន​ថ្ងៃ​មកហើយ​។​

​    ​រឿង​កើតឡើង​បន្ទាប់ បងប្អូន​ពីរ​នាក់​នោះបាន​ត្រៀម​ជាស្រេច​នូវ​ប្រាក់​សម្រាប់​អ្នកមាន​ចិត្ត​ស្មោះ​។ ពួកគេ​បានប្រគល់​ប្រាក់​ទៅឱ្យ​បុរស​ចំណាស់​នោះ ១ ពាន់​ដុល្លារ​សម្រាប់​ការបង្ហាញ​ចិត្ត​ស្មោះ​របស់គាត់​។ បុរស​ចំណាស់​នោះបាន​និយាយថា ត្រឹមតែ ១០០ ដុល្លារ​គឺ​ច្រើនពេក​សម្រាប់​គាត់​ហើយ ហើយ​ប្រាក់ ១ ពាន់​ដុល្លារ​នោះបាន​ធ្វើឱ្យ​គាត់​រំភើប​រហូតដល់​តែ​ហូរ​ទឹកភ្នែក​ដូច​បាក់​មេឃ​៕

 

Drop wallet adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់