ដើម Bonsai អាយុ​ជិត ៤០០ ឆ្នាំ ជា​ដើមឈើ​តែមួយគត់​ដែល​អាច​រស់រាន​ពី​ការទម្លាក់​គ្រាប់បែក​ក្នុង​ទីក្រុង Hiroshima

    ​ដើមឈើ Bonsai មាន​អាយុកាល​ជិត ៤០០ ឆ្នាំ​មកហើយ ដោយ​គេ​បាន​ដាំ​វា​ក្នុង​ឆ្នាំ ១៦២៥​។ បើ​គិត​មកទល់ពេលនេះ​វា​មាន​អាយុ​ពិត ៣៩១ ឆ្នាំ និង​ជា​ដើមឈើ​មួយ​ដើម​គត់​ដែល​រស់រានមានជីវិត​ពី​ការទម្លាក់​គ្រាប់​បរមាណូ​ក្នុង​ទីក្រុង Hiroshima​។​

​    ​ដើមឈើ​នេះ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ Yamaki ដែល​គ្រួសារ​នេះ​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង Hiroshima ជាង ៣ គីឡូម៉ែត្រ​ប៉ុ​ណោះ្ណ​ក្នុង​ឆ្នាំ ១៩៤៥ កន្លែង​ដែល​ត្រូវបាន​ទ័ព​អាមេរិក​ទម្លាក់​គ្រាប់​បរមាណូ និង​សម្លាប់​មនុស្ស​ប្រមាណ ១៤ ម៉ឺន​នាក់​។​

​    ​អ្វីដែល​មិនគួរ​ឱ្យ​ជឿ​នោះ ដើមឈើ​នេះ​បាន​រស់រានមានជីវិត​ពី​ការ​បំផ្ទុះ​គ្រាប់​បរមាណូ​ដោយ​គ្មាន​ផលប៉ះពាល់​អ្វី​ទាំងអស់​។​

​    ​យ៉ាងណាមិញ ដើមឈើ​នេះ​បច្ចុប្បន្នកំពុង​ស្ថិតនៅ​មណ្ឌល​ប្រមូល​ដើមឈើ​កម្រ​របស់​ប្រទេស​អាមេរិក Arboretum ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។ វា​ត្រូវ​បានផ្ដល់​ជា​កាដូ​មួយ​ទៅ​ប្រទេស​អាមេរិក​ដោយ​លោកគ្រូ Masaru Yamaki ក្នុង​ឆ្នាំ ១៩៧៦៕

Hiroshima bonsai tree 2
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...