វិធី​ទាំង ៥ សម្រាប់​បន្តឹង​ស្បែក​កុំឱ្យ​យារ​ធ្លាក់ ក្រោយ​សម្រក​ទម្ងន់​បានសម្រេច​

    ​១. ទទួលទាន​ទឹក​ឱ្យ​ច្រើន ៖ ជាតិ​ទឹក​គ្រប់គ្រាន់​គឺ​សំខាន់​ណាស់ ប្រសិនបើ​អ្នក​មិនមាន​ជាតិ​ទឹក​គ្រប់គ្រាន់​ទេ ស្បែក​របស់​អ្នកនឹង​គ្រើម ហើយ​ជ្រួញ​។ ពិសា​ទឹក​ពី ៦ កែវ​ឡើងទៅ​គឺ​ល្អ​។​

​    ​២. បង្កើត​សាច់ដុំ​ពោះ ៖ វិធី​បែប​ធម្មជាតិ​ផ្សេង​មួយទៀត ដើម្បី​បន្តឹង​ស្បែក បន្ទាប់ពី​សម្រក​ទម្ងន់​គឺ​លំ​ហាត់ប្រាណ​យក​សាច់ដុំ​ក្បាលពោះ​។ នៅពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ​ឬ​លើកដែក​ទម្ងន់ អ្នក​កំពុង​ជួយ​សាច់ដុំ​របស់​អ្នក ឱ្យ​ខ្លាំង និង​ធំ និង​មាន​ស្បែក​តឹង​ណែន​។​

​    ​៣. ការផ្ដល់​សំណើម ៖ ការផ្ដល់​សំណើម​ដល់​ស្បែក​របស់​អ្នក​អាចជួយ​បង្ការ​ពី​ស្នាម​ជ្រួញ​កើតមានឡើង​។ ប្រើ​ផលិតផល​សំណើម​មាន​វីតាមីន E ព្រោះ​វា​ល្អ​សម្រាប់​ស្បែក​។ ប្រេងដូង​ក៏មាន​វីតាមីន E ដែរ ហើយ​អាចយ​កវា​ទៅ​លាប​លើ​ស្បែ​កបាន មិន​ត្រឹម​ប៉ុណ្ណោះ​វា​មាន​សារធាតុ​ប្រឆាំង​បាក់តេរី​ធ្វើឱ្យ​ស្បែក​ទន់​ល្មឿយ​។​

​    ​៤. ការ​ម៉ាស្សា ៖ ការ​ម៉ាស្សា​ធ្វើឱ្យ​លំហូរ​ឈាម​ដើរ​ស្រួល និង​ជួយ​ឱ្យ​ឈាម​ដើរទៅ​កន្លែង​ដែល​ស្ទះ​និង​ជួសជុល​កោសិកា​ដែល​ងាប់​ឱ្យ​រស់​ឡើងវិញ​។​

​    ​៥. កំណត់​ការប្រើប្រាស់​ឡេ​ការពារ​ពន្លឺ​ថ្ងៃ ៖ ការប្រើ​ឡេ​ការពារ​ពន្លឺ​ថ្ងៃ​ច្រើនពេក អាច​បង្ក​ឱ្យ​ស្បែក​ខូច​បាន​។ ដូច្នេះ​ត្រូវ​កាត់បន្ថយ​ការចេញ​ទៅខាង​ក្រៅ ឬ​ចេញទៅ​ខាងក្រៅ​នៅ​ម៉ោង ៧ រហូតដល់​ម៉ោង ៩ ព្រឹក​ដើម្បី​ទទួលយក​វីតាមីន D ពី​ពន្លឺព្រះអាទិត្យ​។ ខុសពី​ម៉ោង​នោះ អាចឱ្យ​ស្បែក​របស់​អ្នក​ខូច ដរាបណា​អ្នក​មិន​លាប​ឡេ​ការពារ​៕

Tighten skin after weight loss adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...