មហាសេដ្ឋី​ចិត្ត​ព្រះ​! ជួយ​ចេញ​លុយ​រៀបការ​កូនក្រមុំ​ឥត​ឪពុក​ចំនួន ២៣៦ នាក់​នៅ​ឥណ្ឌា​

    ​យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា មហាសេដ្ឋី​ពេជ្រ​ម្នាក់​នៅ​ឥណ្ឌា​បាន​ជួយ​រៀប​ពិធីមង្គលការ​ដ៏​ធំ​មួយ​សម្រាប់​កូនក្រមុំ​ឥត​ឪពុក ២៣៦ នាក់ និង​ប្រគល់​កាដូ​តម្លៃ​រាប់ពាន់​ដុល្លារ​ជូន​ពួកនាង​ផងដែរ​។ 

​    ​ក្នុងប្រទេស​ឥណ្ឌា ពិធី​បែប​សាសនា ហៅថា Kanyadaan ដែល​មានន័យថា​ប្រគល់​កូនស្រី​ឱ្យគេ​ក្នុង​ពិធី​រៀបការ គឺជា​ប្រពៃណី​ដ៏​ប្រពៃ​មួយ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ជាច្រើន ជាពិសេស​មកពី​សហគម​ន៍​ក្រីក្រ មិនមាន​លទ្ធភាព​ធ្វើ​ពិធី​នេះ​ទេ​។ 

​    ​ប៉ុន្តែ​មហាសេដ្ឋី​ឈ្មោះ Mahesh Savani បានចេញ​មុខ​ជួយ​ពួកនាង ដោយ​ចេញ​លុយ​សម្រាប់​ការរៀប​អាពាហ៍ពិពាហ៍​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ Gujarat កាលពី​ថ្ងៃអាទិត្យ​ទី​២៥ ធ្នូ និង​រៀបចំ​ពិធីកា​យ៉ា​ដាន​សម្រាប់​កូនក្រមុំ​ទាំងអស់នោះ​។ 

​    ​កូនប្រុស​ពីរ​នាក់​របស់​មហាសេដ្ឋី​រូបនេះ​ក៏បាន​រៀបការ​ក្នុង​ពិធី​ដូចគ្នានេះដែរ ដោយ​ធ្វើឱ្យ​កូនក្រមុំ​មាន​សរុប ២៣៨ នាក់​។ 

​    ​លោក Savani ដែល​រក​ទ្រព្យសម្បត្តិ​ក្នុង​ឧស្សាហកម្ម​ច្នៃ​ពេជ្រ​ក្នុង​ទីក្រុង Surat និយាយថា លោក​ជឿថា​ការផ្តល់​កូនក្រមុំ​ទៅ​កូនកំលោះ​ជា​ពរជ័យ​ពី​ព្រះ​។ 

​    ​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក Savani ជួយ​ដល់​កូនក្រមុំ​បាន​រៀបការ គាត់​ក៏​ធ្លាប់ជួយ​ចេញ​លុយ​រៀបការ​ដល់​កូនក្រមុំ ៧០០ នាក់​កាលពីមុន​ផងដែរ​។

​    ​មហាសេដ្ឋី​រូបនេះ​ក៏បាន​ជូន​កាដូ​ជា​មាស សា​ឡុង និង​គ្រែ​ដេក​តម្លៃ​ជាង ៧.៣០០ ដុល្លារ ដល់​កូនក្រមុំ​នីមួយៗ​ផងដែរ​៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...