ហាង KFC នៅ​ចិន​ប្រើ​បច្ចេកវិជ្ជា​អាច​ទស្សន៍ទាយ​ដឹងថា​អតិថិ​ន​ជន​ត្រូវការ​ទទួលទាន​អាហារ​ប្រភេទ​អ្វី ដោយ​គ្រាន់តែ​សម្គាល់​ទឹកមុខ​

    ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់​ចិន Baidu បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន KFC China ដើម្បី​ដំឡើង​បច្ចេកវិជ្ជា​ថ្មី​ហៅថា "​ភោជនីយដ្ឋាន​ឆ្លាត​" ក្នុង​ទីក្រុង​ប៉េកាំង​។​

​    ​ការសហការ​គ្នា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ប្រើប្រាស់​បច្ចេកវិជ្ជា​ថ្មី​ចុងក្រោយ​របស់​ក្រុមហ៊ុន​ដើម្បី​មក​នូវ​វិធី​ថ្មី​សន្លាង​ក្នុង​ការផ្តល់សេវា​ជូន​អតិថិជន KFC​។​

​    ​យោងតាម​វេ​ប​សាយ Techcrunh ក្រុមហ៊ុន​នេះ​បាន​ប្រើ​បច្ចេកវិជ្ជា​សម្គាល់​មុខ​មនុស្ស ដែល​អាច​ដឹងថា​អតិថិជន​របស់ខ្លួន​ចង់​កុម្ម៉ង់​អ្វី​យកទៅ​បរិភោគបាន​។ ប្រព័ន្ធ​ដំណើរការ​នឹងធ្វើ​ការសម្រេចចិត្ត​លើ​ការ​កុម្ម៉ង់​តាម​អាយុ ភេទ និង​ការបញ្ចេញ​ទឹកមុខ​របស់​អតិថិជន​។​

​    ​គំរូ​បច្ចេកវិជ្ជា​នេះ បច្ចុប្បន្ន​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ហាង KFC ចំនួន ៣០០ កន្លែង​ក្នុង​ទីក្រុង​ប៉េកាំង​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់