ភ្លើង​ឆេះ​ផ្ទះ​ជួសជុល​រថយន្ត​អស់​ ៤០ ​ភាគរយ​

    ភ្នំពេញ ៖ មាន​អគ្គិភ័យ​កើតឡើង​នៅផ្ទះ​ជួសជុល​រថយន្ត​លេខ ​663 "​ជ​" ផ្លូវ​លេខ​៩៩​ក្រុមទី​៦ ភូមិ​បឹង​សាឡាង ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៧​ ខែធ្នូ ឆ្នាំ​២០១៦ បណ្តាលឱ្យ​ឆេះ​អស់​ប្រមាណ ​៤០ ​ភាគរយ។​

    ប៉ូលិស​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ​សុខ ហេង​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត។ មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី​។​ បច្ចុប្បន្ន​ត្រូវបាន​ប៉ូលិស​គ្រប់គ្រង​បាន​ ១០០% និង​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​មនុស្ស​ឡើយ​។​

    សម្ភារៈ​ខូចខាត ពូករថ​យន្ត​មួយចំនួន​ឆេះ​រោង​ជាង​៤០%​។ ​ភ្លាមនោះ​រថយន្ត​ពន្លត់​មាន​ចំនួន​៤​គ្រឿង​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​រថយន្ត៕

Unnamed %284%29
adverise with khmeread
Loading ad ...