adverise with khmeread 100

តារា​សម្តែង​នាង Go Eun Ah បកស្រាយ​រឿង​ដែល​ទស្សនិកជន​ថា​ច្រមុះ​នាង​កែ​ខុស​បច្ចេកទេស​

​តារា​សម្តែង​នាង Go Eun Ah ដែល​ត្រូវជា​បងស្រី​តារាចម្រៀង Mir របស់​សមាជិក​ក្រុម MBLAQ បានបង្ហាញ​ខ្លួន​ជា​ភ្ញៀវកិត្តិយស​នៅថ្ងៃនេះ​ក្នុង​ប្រធានបទ​នៃ​រឿង​ភាគ​កូរ៉េ "Please Take Care of My Dressing Table" នៅ​កម្មវិធី FashionN beauty show ។​

​នាង Go Eun Ah ផ្តល់នូវ​ការណែនាំ​ស្តីពី​មូលដ្ឋាន​នៃ​ការថែរក្សា​ស្បែក ហើយ​នាង​បានបញ្ជាក់​ថា​នាង​បាន​ប្រើប្រាស់​ក្រែ​ម​ផាត់​ភ្នែក​ចាប់តាំងពី​នាង​នៅ​រៀន​ថ្នាក់បឋមសិក្សា​មកម្ល៉េះ ដោយ​នាពេល​បច្ចុប្បន្ន​នាង​មិន​ប្រើ​ប្រេង​លាប​ស្បែក ឡេ​ការពារ​កម្តៅថ្ងៃ ឬ ឡេ​បន្តឹង​ស្បែក​នោះឡើយ​។​

​តារា​ស្រី​រូបនេះ​ក៏បាន​បង្ហើប​អំពី​ការ​កែកុន​សម្ផស្ស​របស់​នាង​ជា​លើកដំបូង​ផងដែរ​ដែល​ទាក់ទង​ទៅនឹង​បញ្ហា​ច្រមុះ​របស់​នាង​។ Eun Ah បានបញ្ជាក់​ទៅកាន់​ទស្សនិកជន​ថា នាង​បានទទួល​ការវះកាត់​កែ​មុខមាត់ ដោយសារ​តែមាន​បញ្ហារ​បួស​ក្នុងអំឡុង​ការថត​ខ្សែភាពយន្ត​រឿង​ភាគ​មួយនា​ពេលកន្លងមក​។ តារា​សម្តែង​រូបនេះ​បាន​រងរបួស​ដោយសារ​អំពូល​ភ្លើង​ធ្លាក់​មក​ទង្គិច​ទៅលើ​ផ្ទៃមុខ​របស់​នាង ដែល​ធ្វើ​ឲ្យ​រយះ​ខ្ទង់ច្រមុះ​របស់​នាង​រហូត​ដល់​មាត់​។ 

Go Eun Ah បាន​បន្ថែមថា "​នោះ​ហើយ​ជា​មូល​ហេតុដែល​ខ្ញុំ​បាន​ផ្អាក​ពី​ការសម្តែង​អស់​រយៈពេល​មួយឆ្នាំ ហើយ​ចុះ​ហេតុអ្វី​បានជា​មនុស្ស​នាំគ្នា​និយាយថា​ការវះកាត់​ផ្លា​ស្ទិ​ក​របស់ខ្ញុំ​ខុស​បច្ចេកទេស​ដូច្នេះ​"៕

adverise with khmeread
ប្រភព៖ ស៊ូមភី

អ្នកនឹងចូលចិត្ត

មតិយោបល់