សន្តិសុខ​ផ្សារ​អូឡាំពិក​ម្នាក់​បាញ់​សម្លាប់ខ្លួន​ព្រោះ​រឿង​ស្នេហា​

    ភ្នំពេញ ៖ សន្តិសុខ​ផ្សារ​អូឡាំពិក​ម្នាក់​បានធ្វើ​អត្តឃាត​បាញ់សម្លាប់​ខ្លួនឯង កើតឡើង​នៅ​ចំណុច ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ម​ពាណិជ​កម្ម​ផ្សារ​អូឡាំពិក  ក្រុម​១៣ ភូមិ​២ សង្កាត់​អូឡាំពិក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​​ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៧ ​ធ្នូ ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្រុង ឈិន​ឡុ​ង ភេទប្រុស អាយុ២៦​ឆ្នាំ ខ្មែរ មុខរបរ សន្តិសុខ​ផ្សារ​អូឡាំពិក ស្នាក់នៅ​ក្នុង​ផ្សារ​អូឡាំពិក បាន​យក​អាវុធ AK47 បាញ់សម្លាប់​ខ្លួនឯង​ចំនួន​១ គ្រាប់ ត្រូវ ចំ​បំពង់ក ខាងឆ្វេង​ធ្លាយ​ទៅក្រោយ​រងរបួស​ធ្ងន់។​

    បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​រុ​ស្ស៊ី។​ ​ខាងក្រោម​នេះ​ជា​លិខិត​របស់​ឈ្មោះ​ ស្រុង ឈិន​ឡុង​សរសេរ​មុនពេល​បាញ់​សម្លាប់ខ្លួន ៖

adverise with khmeread