samsung-banner
adverise with khmeread

ឃាត់​បុរស​យួន​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​

Unnamed %287%29

    ភ្នំពេញ ​៖ ឃាត់​បុរស​យួន​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៦ ​ធ្នូ ​២០១៦ វេលា​ម៉ោង​១​ និង​៣០​នាទី រសៀល​នៅ​ចំណុច​ស្ថានីយ៍​បូមទឹក​បឹងទំពុន ផ្លូវ​លេខ​៣៧១ ក្រុមទី​០៥ ភូមិត្នោតជ្រុំ​៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ល្បាត​ប៉ុស្តិ៍​បឹងទំពុន បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​អន្តរាគមន៍ ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ យ៉ យ៉ឹ​ង​វ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​យួន​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ប្រតិ​បត្តិ​ការ​នេះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​ចំនួន ០៣ កញ្ចប់​ថង់​តូច, ​ទូរស័ព្ទដៃ​ចាស់​០១​គ្រឿង និង ម៉ូតូ​០១​គ្រឿង​ម៉ាក​MSX ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FU-4434។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់