មនុស្ស​រាប់ពាន់នាក់​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​កូនស្រី​បុរស​ម្នាក់ បន្ទាប់ពី​គាត់​អញ្ជើញ​តាម Facebook ហើយ​មាន​គេ​សន្យា​ចូលរួម ១,២ លាន​នាក់​

    ​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​ពិធី​ខួបកំណើត​របស់​ក្មេងស្រី​ម្នាក់​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក បន្ទាប់ពី​វីដេអូ​អញ្ជើញ​មនុស្ស​រាល់គ្នា​របស់​ឪពុកម្តាយ​របស់​នាង​បាន​ល្បី​រន្ទឺ​ពេញ​បណ្តាញ​សង្គម​។​

​    ​សមាជិកគ្រួសារ​បង្ខំចិត្ត​ត្រូវតែ​ជម្លៀស​ហ្វូង​អ្នកកាសែត​ដូច្នេះ​ទើប​នាង Rubi Ibarra Garcia អាច​ចូលរួម​ហ្វូងមនុស្ស​ដ៏​ច្រើន​នៅក្នុង​សហគមន៍ La Joya ភាគ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​    ​នាង​បាន​ប្រារព្វ​ពិធី​ខួបកំណើត​គម្រប់ ១៥ ឆ្នាំ ដែលជា​ពិធី​ពេញវ័យ​តាម​ប្រពៃណី​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក ដែល​គេ​ស្គាល់​ថា "Quinceanera"​។​

​    ​មុន​នោះ​បន្តិច មនុស្ស​ប្រហែល ១,២ លាន​នាក់​បាន​សន្យា​ចូលរួម​ពិធី​នេះដែរ​។​

​    ​ទោះយ៉ាងណា ឪពុក​ក្មេងស្រី​បាន​និយាយថា គំនិត​នោះ​គឺ​ចង់​អញ្ជើញ​ត្រឹមតែ​អ្នកជិតខាង​និង​មិត្តភក្តិ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​មិន​បដិសេធ​ភ្ញៀវ​ដែល​ចង់​ចូលរួម​នោះដែរ​៕

Untitled 1
adverise with khmeread
ប្រភព៖ bbc

អ្នកនឹងចូលចិត្ត

Loading ad ...