ជួល​តារាចម្រៀង​មធ្យម ងំ​ត្រង់​បាច​លុយ​បណ្តើរ ច្រៀង​បណ្តើរ នៅ​ឥណ្ឌា​

    ​នៅពេល​មួយ​ដែល​ប្រាក់​ច្រើនពេក​សម្រាប់​អ្នកមាន​ចាយ​លែង​អស់ហើយ​នោះ ក្រដាសប្រាក់​ពី ២០ ទៅ ៤០ រូពី​បាន​ស្រោច​ពីលើ​តារាចម្រៀង​នាង Gujarati ក្នុង​កម្មវិធី​ចម្រៀង​មួយ​ក្នុង​ទីក្រុង Navsari ប្រទេស​ឥណ្ឌា​។​

​    ​វីដេអូ​បង្ហាញ​ពី​មនុស្ស​ចូលរួម​ក្នុង​កម្មវិធី​បាន​ស្រោច​ក្រដាស់ប្រាក់​ជាច្រើន​ទៅលើ​តារាចម្រៀង​ស្រី អំឡុងពេល​ប្រគុំ​តន្ត្រី បណ្ដាលឱ្យមាន​ការរិះគន់​យ៉ាង​ចាស់ដៃ​នៅលើ​បណ្ដាញ​សង្គម​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​។​

​    ​កម្មវិធី​នោះ​ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន Shri Gurjar Kshatriya Kadia Samaj នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៤ ខែធ្នូ​។​

​    ​ប៉ុន្ដែ​យ៉ាងណាមិញ អ្នករៀបចំ​កម្មវិធី​បាន​អះអាងថា ប្រាក់​ដែល​ពួកគេ​ប្រមូល​អំឡុងពេល​កម្មវិធី​នោះ នឹង​ប្រើ​សម្រាប់​ការងារ​សង្គម​៕

 

000 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...