ចង់​ឆ្លុះ​អេកូ​មើល​ភេទ​ទារក មិនចាំបាច់​ទៅដល់​មន្ទីរពេទ្យ​ទេ មានតែ​ឧបករណ៍​នេះ​គឺ​ឆ្លុះ​បាន​គ្រប់កន្លែង​គ្រប់ពេលវេលា​

    ​នេះ​គឺជា​ឧបករណ៍​ឆ្លុះ​អេកូ​មើល​កូន​ក្នុង​ផ្ទៃ​តាមរយៈ​ស្មា​ត​ហ្វូ​ន ដោយ​អាច​ឆ្លុះ​មើល​ផ្ទៃ​ខាងក្នុង​រាងកាយ​មនុស្ស​ដោយ​ប្រព័ន្ធ​ឥត​ខ្សែ Wireless​។​

​    ​ឧបករណ៍​នេះ​អាច​ភ្ជាប់​ទៅនឹង​ស្មា​ត​ហ្វូ​ន​គ្រប់​ប្រភេទ​ទាំងអស់ ដែលមាន​ភ្ជាប់​កម្មវិធី​របស់​វា​នៅលើ​ប្រព័ន្ធ iOS និង Android​។ ដោយ​បង្កើតឡើង​ក្នុង​កម្រិត Resolution ខ្ពស់ វា​អាច​ផ្ដល់​រូបភាព​ឱ្យ​អ្នក​បាន​ច្បាស់​ល្អ​។​

​    ​ឧបករណ៍​នេះ​គេ​ហៅ​ឈ្មោះ​វា​ពេញ​ថា Clarius L7 Linear Array Ultrasound Scanner​។ យ៉ាងណាមិញ ថ្វីបើ​ឧបករណ៍​នេះ​មាន​ភាពងាយស្រួល​សម្រាប់​វេជ្ជបណ្ឌិត​ក្នុងការ​ដាក់​យកតាម​ខ្លួន និង​ពិនិត្យ​ឱ្យ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​ឧបទ្ទវហេតុ​នានា​បាន តម្លៃ​របស់​វា​គឺ​មិនធម្មតា​ឡើយ​។​

​    ​ឧបករណ៍​នេះ គឺ​លក់​ក្នុងតម្លៃ​រហូតដល់​តែ ៦.៩០០ ដុល្លារ​ឯណោះ​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...