samsung-banner
adverise with khmeread

ញាក់សាច់​! ឥណ្ឌា​ធ្វើតេស្ត​នុយក្លេអ៊ែរ​ដ៏​ធំ​សំញែង​ឥទ្ធិពល​របស់ខ្លួន​

161227094805 agni v missile exlarge 169

    ​ឥណ្ឌា​បានធ្វើ​តេស្ដ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់ខ្លួន​ជោគជ័យ​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោងតាម​ប្រភព CNN ដកស្រង​ពី​អង្គការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វិស័យ​ការពារជាតិ​របស់​ឥណ្ឌា និង​ក្រសួងការពារជាតិ​ឥណ្ឌា ចេញផ្សាយ​ថ្ងៃទី ២៦ ខែធ្នូ​។​

​    ​ក្រសួងការពារជាតិ​បាន​និយាយថា ការសាកល្បង​បង្ហាញ​ពី​ការកើនឡើង​នូវ​ភាពខ្លាំង​របស់​គ្រាប់​កាំជ្រួច​ដែល​បង្កើតឡើង​ដោយ​ប្រទេស​ខ្លួន ហើយ​វា​នឹង​ជួយ​ធ្វើជា​អាវុធ​ទប់ស្កាត់​សត្រូវ​ផងដែរ​។​

​    ​នាយករដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា​លោក Narendra Modi បាន​និយាយ​លើ​បណ្ដាញ​សង្គម Twitter ថា "​ការបាញ់​គ្រាប់​នុយក្លេអ៊ែរ Agni V ជោគជ័យ​ធ្វើឱ្យ​ប្រទេស​ឥណ្ឌា​មាន​មោទនភាព​ជាខ្លាំង​។ ហើយ​វា​នឹង​រាប់បញ្ចូល​ក្នុង​កម្លាំង​ការពារ​មួយ​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​យើង​"​។​

​    ​ហើយ​នេះ​គឺជា​ការសាកល្បង​ជោគជ័យ​លើក​ទី​បួន​នៃ​គ្រាប់​នុយ​ក្លែ​អ៊ែរ​ឆ្លង​ទ្វីប Agni-V របស់​ប្រទេស​ឥណ្ឌា​៕

ប្រភព៖CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់