យុវជន​វ័យក្មេង​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ក្នុង​ការដ្ឋាន​សាងសង់​ផ្ទះ​

    ភ្នំពេញ ៖ យុវជន​វ័យក្មេង​ជា​កម្មករសំណង់​ម្នាក់​បាន​ឆក់​ចរន្ត​អគ្គិសនី​បណ្តាលឱ្យ​ស្លាប់ ខណៈពេល​កំពុងធ្វើការ​យោង​ខ្សាច់​ឥដ្ឋ​ថ្ម​ឡើងជា​ន់ទី​២​ដើរ​ជាន់​ខ្សែភ្លើង​ដាច់​រលាត់ កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ការដ្ឋាន​សាងសង់​ផ្ទះមួយ​កន្លែង​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ អាង សំអាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​ ចំណែកឯ​ម្ចាស់ផ្ទះ​មានឈ្មោះ​ ជាង ​ឈឿង​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ មាន​មុខរបរ​លក់​កាហ្វេ​ជនជាតិ​វៀតណាម​មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​បាន​យក​ប៉ែល​ចូក​ខ្សាច់​ដាក់​ ធុង​ប៉េ​ត្រូ​ ចងខ្សែ​ម៉ូ​ទ័​រយោង​ខ្សាច់​ឥដ្ឋ​ថ្ម​ឡើងទៅ​ដាក់​ជាន់​ទី​២​ដើម្បីឱ្យ​ជាង​ធ្វើ​។​

    ខណៈពេល​ចងខ្សែ​រួចរាល់​ហើយ​ជើងឆ្វេង​ជនរងគ្រោះ បាន​ដើរ​ជាន់​ខ្សែភ្លើង ដែល​ម្ចាស់ផ្ទះ​រាយ​ខាងក្រោម​លើដី​មាន​ដាច់​រលាត់​បណ្តាល​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ដួល​លើដី​នៅនឹងកន្លែង​កើតហេតុ​។​

    ភ្លាមៗ​នោះ​ក្រុមកម្មករ​ដែល​ធ្វើការ​ជាមួយ​បាននាំគ្នា​ជួយ​លើក​ជនរងគ្រោះ​យកទៅ​កប់​ដីខ្សាច់ និង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ។ ​ប៉ុន្តែ​ក្រុម​គ្រូ​បាន​អះអាងថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។​

    សមត្ថកិច្ច​ជំនាញ​ពិនិត្យ​នឹងធ្វើ​កោសល្យវិច្ឆ័យ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតប្រាកដ​មែន៕

Unnamed %281%29
adverise with khmeread
Loading ad ...