យុវជន​ម្នាក់​បើក​ម៉ូតូ​បុក​សត្វ​គោ​ដើរ​ឆ្លងផ្លូវ​ស្លាប់​ភ្លាមៗ

    កណ្តាល ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​បុក​សត្វ​គោ​ដើរ​ឆ្លងផ្លូវ​ស្លាប់​ភ្លាមៗ កាលពី ថ្ងៃទី​២៧ ​ធ្នូ ​២០១៦​នេះ វេលា​ម៉ោង១២ ​និង​៥០​នាទី​ចំណុច ផ្លូវ​ចូល​វត្ត​ជ្រុង​ថ្ម ចន្លោះ​ស្ពាន​លេខ​១៨-១៩ លើកំណាត់​ផ្លូវជាតិ​លេខ​៦ ស្តិ​ត​នៅ​ភូមិ វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្ក​ឡើ​ង​ដោយ​សត្វ​គោ ០១ ​ក្បាល រត់​កាត់​ផ្លូវ ពី​ទិស​ខាងលិច ទៅ​ទិស​ខាង​កើត ហើយ​​ជនរងគ្រោះ​បាន​បើក​ម៉ូតូទៅបុក​គោម៉ាក​ស៊ុយ​ស៊ូ​គី ស្មាស់ (​ ១ គ្រឿង​)ពណ៌​ក្រហម ពាក់​ស្លាក់​លេខ ភ្នំពេញ 1BA0344 បើកបរ​ដោយ​ឈ្មោះ ណាក់ រាជ ​ភេទប្រុស​ អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ ស្ពាន​ថ្មី ឃុំរកា​កោង​ទី​២ ស្រុក​មុខកំពូល បើកបរ​ទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង បណ្ដាល​ឱ្យស្លាប់​នៅនឹងកន្លែង​កើ​ត​ហេតុ។​

     ចំពោះ​សត្វ​គោ​និង​ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដំបង៕

Unnamed
adverise with khmeread