samsung-banner
adverise with khmeread

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​

Untitled 1

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌ ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​និរោធ ឃាត់ខ្លួន​បាន​ជនសង្ស័យ ០២ ​នាក់ ពីបទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ នា​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៦ ខែ ធ្នូ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ផល ចាន់ ហៅ អ៊ូ​ក ភេទប្រុស អាយុ២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​លីសែង និង​២-​ឈ្មោះ ស៊ុន សម្បត្តិ ភេទប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ​រថយន្ត។ ទាំង​២​នាក់ ស្នាក់នៅ​ឃ្លាំង អេតចាយ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ដកហូត​បាន​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ១​កញ្ចប់​ថង់​តូច និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម សេរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-2193 ​លេខ​តួ​-​លេខ​ម៉ាស៊ីន ៨៩១៤២៧៩។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

មតិយោបល់