adverise with khmeread 3

ឃាត់​មេឃាតករ​ជួញដូរ​គ្រឿងញៀន​ស្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​១៩១​កញ្ចប់​

     Update​ភ្នំពេញ ៖ នារី​ជា​មុខសញ្ញា​ចែក​ចែក​គ្រឿង​ញឿ​ន​ដ៏​សកម្ម​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក ធ្វើការ​ឃាត់ខ្លួនបាន​ភ្លាមៗ នៅ​ចំណុច ផ្លូវ​រ៉ា​រទេះភ្លើង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ៥​និង ៣០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​កំពុង​ឈរ​ធ្វើ​សកម្មភាព​ចែកចាយ​លើ​ដងផ្លូវ ។​
     ប៉ូលិស​និយាយថា នារី​ជា​ជនសង្ស័យ​ឈ្មោះ លឹម សុភាព អាយុ​១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​មាន​ទីលំនៅ ផ្ទះជួល ផ្លូវ​រទេះភ្លើង ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
     មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ស្រះចក​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក បាន​ចុះ​ល្បាត​ពួនស្ទាក់ ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ទប់ស្កាត់​បទ​ល្មើស​លួច ឆក់ ប្លន់​កុំ​ឲ្យ​កើតមាន ។​
    លុះ​ល្បាត​មកដល់​ចំណុចផ្លូវ​រទេះភ្លើងតំបន់​បឹងកក់ ស្រាប់តែ​ប្រទះឃើញ​នារី​ជា​ជនសង្ស័យ​កំពុង​ឈរ​អើត​លើ​មៗតែម្នាក់ឯង​នៅលើ​ដងផ្លូវ​រថភ្លើង ដោយមាន​ស្ពាយ​កាបូបដៃ​ជាប់​ខ្លួន ។​
    ដោយ​មើលទៅ​ហាក់​មានការ​សង្ស័យ សមត្ថកិច្ច​ក៏បាន​ហៅ​ឲ្យ​ឈប់​រួចសុំ​ធ្វើការ​ឆែកឆេរ​កាបូបស្ពាយ​ដៃ ក៏​ស្រាប់តែ​ប្រទះឃើញ​ថ្នាំញៀន​មួយចំនួនធំ ទើប​សម្រេច​ឃាត់ខ្លួន​ភ្លាមៗ យកទៅ​កាន់​ប៉ុស្តិ៍​ស្រះចក​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ។​
     មន្ត្រី​ដដែល​បន្តថា ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​រកឃើញថ្នាំញៀន​ម្សៅ​ក្រាម​ស​ថ្លា ដែល​ហៅថា ម៉ា​ទឹកកក​ចំនួន ១៩១ កញ្ចប់​តូច  និង​លុយ​ខ្មែរ​ចំនួន ១០​ម៉ឺន​រៀល​ផងដែរ ។​
      បច្ចុប្បន្ន ជនសង្ស័យ រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ចូនទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ រង់ចាំ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​

adverise with khmeread

មតិយោបល់