លង់ទឹក​ទន្លេ​ពី​ច្បារអំពៅ​...​សព​អណ្តែត​នៅ​ក្រុង​តាខ្មៅ​

    កណ្តាល ៖ បុរស​ម្នាក់​លង់ទឹក​ទន្លេ​ពី​ច្បារអំពៅ ហើយ​សព​អណ្តែត​នៅ​ក្រុង​តាខ្មៅ ​ត្រូវបាន​គេប្រទះឃើញ​នៅ​ថ្ងៃទី​២៧​ ធ្នូ​ ២០១៦ វេលា​ម៉ោង ៧​ព្រឹក នៅ​ចំណុច​តាម​ដង​មាត់​ទន្លេបាសាក់ មុខ​វត្ត​ព្រែក​សំរោង ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោ​ញ អ៊ិន ធារ៉ា ហៅ ជា ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ មុខរបរ ជាង​ប៉ះ​កង់ ទីលំនៅ​ភូមិ​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ សក់​ខ្លី ពាក់អាវ​យឺត​ក បើក​ពណ៌​ខៀវ​ដៃខ្លី កីឡា ខោ​ខូវ​ប៊ូ​យ​ជើងវែង​ពណ៌​ខៀវ មាន​ពាក់​ខ្សែ​ច​ង្កោះ (​ខ្សែ​ក​ថា​)​។​

    តាម​ការបំភ្លឺ​របស់​សាក្សី​ឈ្មោ មាស សុភា អាយុ​៤២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប​ទីលំនៅ​ភូមិ​ព្រែក​តា​នូ​ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានឱ្យដឹងថា នៅ​ថ្ងៃទី​២៥ ​ធ្នូ ​២០១៦ វេលា​ម៉ោង​ប្រហែល​៦ ​និង​៣០​នាទី ស្ថិតនៅលើ​ផែ​ធ្វើ​អំពី​ដែក ជិត​គល់ស្ពាន​ច្បារអំពៅ​ចាស់​ខាងកើត ភូមិ​ច្បារអំពៅ ​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ពួកគាត់​បាន​បបួលគ្នា​ផឹកស្រា​ថ្នាំ​អស់​ចំនួន​៣​លីត្រ ដោយមាន​គ្នា​ទាំងអស់​៤​នាក់ (​មាន​ជនរងគ្រោះ​ឈ្មោះ អ៊ិន​ធារ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​នៅក្នុង​និង​ដែរ​)​។​

    ពេល​កំពុង​ផឹក​ជនរងគ្រោះ​បាន​លោតទឹក​លេង ត្រឡប់​ខ្លួន​លេង​ចំនួន​៣​ដង ហើ​យ​ក៏​ហែល​បាន​ប្រហែល​៥០​ម៉ែត្រ​ពី​ច្រាំងទន្លេ​ក៏បាន​បាត់​ខ្លួន​តែម្តង​។​

    លុះដល់​ថ្ងៃទី​២៧​ ធ្នូ​ ២០១៦ វេលា​ម៉ោង​៧​ព្រឹក មាន​គេ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក នៅ​ចំណុចកើតហេតុ​ខាងលើ នៅពេលនោះ ដំណឹង បានឮ ដល់​ម្តាយ​ជនរងគ្រោះ ហើយ​គាត់​ក៏​បានមក​មើលឃើញថា​សាកសព​អណ្តែត​ទឹក​ខាងលើ​នោះ ជា​សាកសព​របស់​កូន​គាត់​ដែល​បាន​បាត់​ខ្លួន កាលពី​ថ្ងៃទី​២៥ ​ធ្នូ ​២០១៦ ​ពិតប្រាកដ​មែន​។​

    ប៉ូលិស​បាន​សន្និដ្ឋាន​តា​ម​ការពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​ប​ចេ្ច​ក​ទេស​ខេត្តកណ្តាល​និង​ប៉ូលិស​ជំនាញ​បច្ចេកទេស ក្រុង​តាខ្មៅ ព្រមទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នៅ​លើ ដងខ្លួន​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់​ឡើយ សព​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ។ ​ក្រោយ​ការពិនិត្យ​ចប់ បានប្រគល់​សព​ជូន​ម្តាយ ជនរងគ្រោះ​ដើម្បី​យកទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​៕

Unnamed adverise with khmeread

មតិយោបល់