samsung-banner
adverise with khmeread

ស្ត្រី​វិកល​ច​រិ​ក​ម្នាក់​ដែល​ដេក​ស្រាត​លើ​ថ្នល់​ត្រូវ​រថយន្ត​កិន​ស្លាប់​

Unnamed %281%29

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង រថយន្ត កិន​ស្ត្រី​ម្នាក់​ជាម​នុស្ស​វិកល​ច​រិ​ក​ (​ដេក​លើ​ទ្រូង​ថ្នល់ជាតិ​) ត្រូវ​រថយន្ត​បើក​កិន ហើយ​គេចខ្លួនបាត់​នា​ថ្ងៃទី​២៧​ ធ្នូ ​២០១៦​ វេលា​ម៉ោង៥ ​និង​២០​នាទី ចំណុចភូមិ​ព្រៃ​ពពេល​ ឃុំ​ពើក​ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤.២៥។​

    ប៉ូលិស​និយាយថា ដំបូង​មាន រថយន្ត​០១​គ្រឿង​ម៉ាក មិនដឹង​ម៉ាក មិនដឹង​ផ្លាកលេខ​ (​បើក​រត់​គេចខ្លួនបាត់​)​ ដែលបើ​កបរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត។ លុះដល់​ចំណុច​ខាងលើ​បាន​កិន​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ​ ទួន មុំ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​អង្គស្នួល​៣ ឃុំ​ពើក​ ស្រុក​អង្គស្នួល ខេត្តកណ្តាល ​ដែល​ស្រាតរ​ត់ទៅ​ដេក​នៅលើ​ទ្រូង​ថ្នល់ បណ្តាលឱ្យ​រថយន្ត​កិន​បែកក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ ចំណែក​រថយន្ត​បាន​បើក​រត់​គេចខ្លួនបាត់។​

     ក្នុងករណីនេះ​បណ្ដាលមកពី​ជនរងគ្រោះ​ជា​មនុ​ស្សជន​វិកល​ច​រិ​ក តែងតែ​ដើរ​ស្រាត ពេលខ្លះ​ដេក​លើ​ថ្នល់។​ ចំពោះ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់