តុលាការ​ឃុំខ្លួន​បុរស​២​នាក់​ពីបទ​លួច​

    កំពង់ចាម ៖ លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ​០២​និង​០៣ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ សម្រេច​ឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន​២​នាក់​ពីបទ​ប៉ុនប៉ង​លួច​១​ករណី​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ មាស ចិន្តា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងសំណង់ ទីកន្លែង​កំ​ណើត​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា​ ​ខេត្តស្វាយរៀង ទីលំនៅ​មុនពេល​ឃាត់ខ្លួន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​និង​២. ឈ្មោះ មាស សង្ហា ហៅ​សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ ទីកន្លែង​កំ​ណើ​ត​ភូមិ​អណ្តូង​តា​សី ឃុំ​ព្រៃ​ឆ្លាក់ ស្រុក​ស្វាយរៀង អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​កន្ត្រៃ ឃុំ​អ្នកតា​ស្នឹង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ក្រុង​កំពង់ចាម បង្ក្រាប​ករណី​ប៉ន​ប៉ង​លួច​០១​ករណី​នៅ​ចំណុច​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា ២៧ ,៣៤៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​៕

Untitled 1
adverise with khmeread
Loading ad ...