ចាប់បាន​អ្នកលេង​ល្បែង​៨​នាក់​...​សមត្ថកិច្ច​អប់រំ​ដោះ​លេង​

    ប៉ៃលិន ៖ បន្ទាប់ពី​ដឹងថា​ព្រះរាជអាជ្ញា​ឱ្យ​អប់រំ​ដោះ​លេង បុរស​៤​នាក់​និង​ស្ត្រី​៤​នាក់​ ដែល​ប៉ូលិស​ចាប់ខ្លួន​ពីបទ​លេងល្បែង​ស៊ីសង កាលពី​ថ្ងៃទី​២៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៦​នេះ បាន​ញញឹម​ឱ្យ​ពព្រាយ ប៉ុន្តែ​ស្ត្រី​៤​នាក់​ពួកគាត់​នៅ​ប្រឈម​ជាមួយ​ប្តី​របស់គាត់​មួយ​ជាន់​ទៀត ព្រោះ​ប្តី​ឱ្យមើល​កូន​និង​ដាំបាយ  បែរជា​នាំគ្នា​លេងល្បែង។​

    ប៉ូលិស​និយាយថា ប៉ូលិស​បង្ក្រាបបាន​ក្រុម​លេងល្បែង​បៀរ ២ ​វង់​ស្រី ​៤ ​នាក់​ប្រុស ​៤ ​នាក់​នៅ​ក្រុងប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃទី​២៧​ ធ្នូ​នេះ ហើយ​លោក​ព្រះរាជអាជ្ញា​ និង​លោកស្នងការ​បានឱ្យ​ប៉ូលិស​ជំនាញ​អប់រំ​ណែនាំ​ហើយ​ធ្វើ​កិច្ចសន្យា​រាងចាល​ឱ្យ​វិល​ទៅ​មូលដ្ឋាន​វិញ​៕

adverise with khmeread