បើ​លោក​អ្នកមាន​អារម្មណ៍​ថា​ក្នុង​ពោះវៀនធំ​ពោរពេញ​ដោយ​ប៉ារ៉ាស៊ីត ប្រើ​វិធី​កម្ចាត់​យ៉ាង​ងាយ​ទាំងនេះ​

    ​ព្រូន អៀន តេន​ញ៉ា​ក្នុង​ពោះវៀនធំ​អាច​កើតឡើង​គ្រប់ពេលវេលា​។ ហើយ​វា​អាច​បង្កបញ្ហា​ធ្ងន់ធ្ងរ ប្រសិនបើ​លោកអ្នក​បន្ត​ទុក​វា​នៅក្នុង​ពោះវៀន​។ ថ្នាំ​ទម្លាក់​ព្រូន​អៀន​តេន​ញ៉ាប​ង្ក​ផលប៉ះពាល់​ជាច្រើន​ដល់​រាងកាយ តែ​ក៏​មិន​មានន័យថា គ្មាន​ជម្រើស​ផ្សេង​ដើម្បី​ព្យាបាល​នោះដែរ​។​

​    ​* រោគសញ្ញា​ឆ្លង​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀនធំ​
​    ​- ហើមពោះ​
​    ​- មាន​បញ្ហា​ផ្លូវដង្ហើម​
​    ​- ឆ្អល់ពោះ​ក្រោយ​ទទួលទាន​អាហារ​រួច​
​    ​- បាត់បង់​ចំណង់​អាហារ​
​    ​- ក្អួត​
​    ​- រមាស់​រន្ធ​គូទ​
​    ​- លាមក​មាន​ឈាម​
​    ​- ហើម​ក្រោម​ភ្នែក វិលមុខ និង​ឈឺក្បាល​ប្រកាំង​

​    ​* វិធី​កម្ចាត់​ប៉ារ៉ាស៊ីត​ចេញពី​ពោះវៀនធំ​៖
​    ​១. ការ៉ុត​    ​
​    ​ពិសា​ការ៉ុត​ឆៅ​កិន​ម៉ដ្ត​ចំនួន​ពីរ​មើម​តូចៗ នឹង​សម្លាប់​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន​យ៉ាង​ងាយ​។ វា​ជួយ​ទប់ស្កាត់​មិនឱ្យ​ប៉ារ៉ាស៊ីត​មក​រំខាន​ជាថ្មី​។​
​    ​
​    ​២. ក្រូចឆ្មា​និង​ជីរអង្កាម​
​    ​លាយ​ទឹក​ក្រូចឆ្មា និង ស្លឹក​ជីរអង្កាម​បន្តិច រួច​លាយ​អំបិល​ខ្លះ​។ ពិសា​វា​មួយ​កែវ​នឹង​ជួយ​កម្ចាត់​ប៉ារ៉ាស៊ីត​យ៉ាង​ងាយ​ដូចគ្នា​។ 

​    ​៣. ដូង​
​    ​ពិសា​ទឹកដូង និង​សាច់ដូង​រាល់ថ្ងៃ​ឱ្យបាន ១ សប្តាហ៍ នឹង​សម្លាប់​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀនធំ​បាន​ដូចគ្នា​។ 

​    ​៤. គ្រាប់​ល្ពៅ​
​    ​បុក​គ្រាប់​ល្ពៅ​ឆៅ​ឱ្យ​ម៉ដ្ត​រួច​បិតមាត់​រន្ធ​គូទ​ដើម្បី​បណ្តេញ​អៀន​។ 

​    ​៥. ប៉េងប៉ោះ​
​    ​លាយ​អំបិល​និង​ម្រេច​បន្តិច​ពីលើ​ប៉េងប៉ោះ រួច​ទទួលទាន​រាល់ថ្ងៃ​ឱ្យបាន​មួយ​សប្តាហ៍ នឹង​កម្ចាត់​ប៉ារ៉ាស៊ីត​អស់ពី​ពោះវៀនធំ​។ 

​    ​៦. ខ្ទឹមស​
​    ​ពិសា​ខ្ទឹមស​ឆៅ ២ កំពឹស នឹង​កម្ចាត់​ប៉ារ៉ាស៊ីត​យ៉ាង​រហ័ស​៕ 

1
adverise with khmeread

អ្នកនឹងចូលចិត្ត