រុស្ស៊ី​បង្ហាញ​គម្រោង​ផលិត​កប៉ាល់​បំបែក​ទឹកកក​ដ៏​ធំ​មហិមា មើល​មួយ​ភ្លែត​ស្រដៀង​យានអវកាស​ក្នុង​រឿង Star Wars

    ​ពេល​អ្នកមើល​វា​ដំបូង អ្នក​ច្បាស់​ជា​ច្រឡំ​ថា​វា​គឺជា​យានអវកាស​ក្នុង​រឿង Star Wars​។ ប៉ុន្ដែ​កប៉ាល់​ទំនើប​នេះ​គឺជា​ប្រភេទ​កប៉ាល់​បំបែក​ទឹកកក​ប្រើ​កម្លាំង​នុយក្លេអ៊ែរ​ថ្មី​របស់​រុស្ស៊ី​។​

​    ​កប៉ាល់​បំបែក​ទឹកកក​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះថា "Leader" រចនា​ឡើង​ដើម្បី​រក្សា​ផ្លូវ​ធ្វើដំណើរ​ទៅ​សមុទ្រ​ភាគ​ខាងជើង​តាម​បណ្ដោយ​ឆ្នេរ​តំបន់​អាក់​ទិ​ករ​បស់​ប្រទេស​នេះ​។​

​    ​គម្រោង​កប៉ាល់​នេះ​បានដាក់​បង្ហាញ​ដោយសារ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Rogozin​។ លោក Rogozin វ័យ ៥២ ឆ្នាំ​បានដាក់​បង្ហាញ​កប៉ាល់​បំបែក​ទឹកកក​ថ្មី​សន្លាង​នេះ ដោយ​ហៅ​វា​ថា Leader​។​

​    ​វា​នឹង​ប្រើ​កម្លាំង ១១០ មេ​ហ្គា​វ៉ា​ត់ ហើយ​អាច​កាត់​ដុំ​ទឹកកក​កម្រាស់ ៤,៥ ម៉ែត្រ​ឡើងទៅ និង​បើកបរ​ក្នុង​ល្បឿន ២៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​កប៉ាល់ Leader នឹង​អនុញ្ញាតឱ្យ​កប៉ាល់​ឧស្ម័ន​ធម្មជាតិ​ទម្ងន់ ៣០ ម៉ឺន​តោន​ឡើងទៅ​កាត់​ផ្លូវ​នៅ​ភាគ​ខាងជើង​សមុទ្រ​គ្រប់​រដូវ​កាល​ទាំងអស់​។​

​    ​កប៉ាល់​ដ៏​ធំ​នេះ​មាន​បណ្ដោយ​ប្រមាណ ១៧៨ ម៉ែត្រ និង​ទទឹង​ធំ​ជាង ៤០ ម៉ែត្រ នេះ​បើ​យោងតាម​វេ​ប​សាយ Sputnik News​។ យ៉ាងណាមិញ គេ​មិនទាន់​ដឹងថា​ពេលណា​ទើប​គេង​ចាប់ផ្ដើម​សាងសង់​វា ឬ​ចូលរួម​ជាមួយនឹង​កប៉ាល់​បំបែក​ទឹកកក​ចាស់ Rosatomflot នោះទេ​៕

 

3b8e6a2f00000578 0 image a 17 1482320493971 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់