samsung-banner
adverise with khmeread

វិធី​ងូតទឹក​ខ្ញី​ត្រាំ​ទឹក​ក្តៅ ដើម្បី​បណ្តេញ​ជាតិពុល​ពី​រាងកាយ និង​ជួយ​រក្សា​ស្បែក​ឱ្យ​ស្រស់ស្អាត ដើម្បី​ជំនួស​វិធី​ឆ្ពង់​ដែល​ប្រើពេល​យូរ​

Untitled1 750x440

    ​ងូតទឹក​បណ្ដេញ​ជាតិពុល​គឺជា​វិធី​មួយ​ជួយ​លាង​សម្អាត​រាងកាយ រំងាប់​អារម្មណ៍​របស់​អ្នក និង​ផ្ដល់នូវ​ការគាំទ្រ​ដល់​ប្រព័ន្ធ​នានា​នៃ​រាងកាយ​។ មាន​របៀប​សម្រាប់​បណ្តេញ​ជាតិពុល​ជាច្រើន ក្នុងនោះ​មាន​តាមរយៈ​ការ​ងូតទឹក​ជាដើម ប៉ុន្ដែ​អត្ថបទ​នេះ​នឹង​លើក​ជូន​នូវ​វិធីសាស្ត្រ​មួយ​ប៉ុណ្ណោះ​។​

​    ​* ខ្ញី​៖ ខ្ញី​គឺជា​មើម​មួយ ដែលមាន​លក្ខណសម្បត្តិ​ច្រើន​ក្រៃលែង​ល្អ​ដល់​សុខភាព​នៅពេល​អ្នក​បរិ​ភោគ​វា ប៉ុន្ដែ​វា​ក៏​អាច​ប្រើ​ក្នុង​វិធី​ផ្សេង​មួយទៀត​ដើម្បី​ជួយ​ដល់​រាងកាយ​យើង​ដូចគ្នា ដូចជា​យកទៅ​ធ្វើជា​ទឹក​ងូត​ត្រាំ​បណ្តេញ​ជាតិពុល​ជាដើម​។​

​    ​* របៀប​ធ្វើ​៖
​    ​យក​ខ្ញី​ម៉ដ្ត ឬ​ម្សៅ​ខ្ញី​មួយ​ស្លាបព្រា​កាហ្វេ​ដាក់ចូល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ក្នុង​អាងទឹក​តូច​មួយ រួច​ត្រាំ ១៥ ទៅ ២០ នាទី​។ ហើយ​អ្នក​ត្រូវ​ប្រាកដថា​ពិសា​ទឹក​ឱ្យបាន​ច្រើន បន្ទាប់ពី​ងូតទឹក​ខ្ញី​រួច​។​

​    ​* ចំណាំ​៖ ងូតទឹក​ខ្ញី​នឹងធ្វើ​ឱ្យ​អ្នក​បែកញើស​យ៉ាងហោចណាស់ ១ ម៉ោង ហើយ​ប្រសិនបើ​អ្នកមាន​ស្បែក​ស្ដើង ឬ​អា​ឡែ​រ​ស៊ី​ជាមួយនឹង​ខ្ញី ត្រូវធ្វើ​តេស្ដ​ខ្ញី​លើ​ស្បែ​កសិន​។ អ្នក​គ្រាន់តែ​យក​ខ្ញី​ត្រដុស​លើ​ស្បែក ប្រសិនបើ​រលាក​អ្នក​មិនអាច​ងូតទឹក​ខ្ញី​នេះ​បានទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់