ពត់​ខ្លួន ៦ ក្បាច់​នេះ​សិន សឹម​ងើប​ចេញពី​គ្រែ​ដេក ដើម្បី​ឱ្យមាន​សន្ទុះ​ស្វាហាប់​អស្ចារ្យ​ពេញ​មួយថ្ងៃ​

​    ​ការរៀបចំ​គម្រោងការ​ងារ​ប្រចាំថ្ងៃ​គឺ​មិនមែនជា​រឿង​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​នៅពេល​ព្រឹក​នោះទេ​។ ប្រសិនបើ​អ្នក​ចង់ឱ្យ​គ្រោង​ការងារ​របស់​អ្នក​ជោគជ័យ អ្នក​គប្បី​ត្រូវតែ​ធ្វើ​រឿង​ទាំងនេះ​មុនគេ មុន​ងើប​ពី​គ្រែ​ដេក​របស់​អ្នក​។​

​    ​១. លាតសន្ធឹង​រាងកាយ​ទាំងមូល​៖ ការ​លាតសន្ធឹង​នេះ អ្នក​ត្រូវ​លាតសន្ធឹង​ដៃជើង​ឱ្យ​ត្រង់ ហើយ​ដៃ​របស់​អ្នក​ត្រូវ​ចាប់​គ្នា​។ លាតសន្ធឹង​បែបនេះ​រយៈពេល ៥ វិនាទី និង​ដក​ដង្ហើមវែងៗ​។ ធ្វើបែបនេះ ៣ ដង​។​

​    ​២. ពត់ពេន​ជើង​ឱ្យចេញ​រាងលេខ ៤៖ ពត់​ជើង​ស្ដាំ​របស់​អ្នក ហើយ​បោះ​ជើងឆ្វេង​ទៅលើ​ជើង​ស្ដាំ ហើយ​ការធ្វើ​បែបនេះ​វា​ជួយ​ឱ្យ​បញ្ចេញ​ទឹករំអិល​ក្នុង​សន្លាក់​ជង្គង់​របស់​អ្នក​។ ធ្វើបែបនេះ​រយៈពេល ៥ វិនាទី និង​ដក​ដង្ហើមវែងៗ​។​

​    ​៣. លាតសន្ធឹង​បែប​ឱ្យ​ក្បាល​ចុះ​ពីលើ​គ្រែ​៖ ធ្វើបែបនេះ​ដើម្បីឱ្យ​ខួរក្បាល​ទទួលបាន​អុកស៊ីសែន​។ ធ្វើបែបនេះ​រយៈពេល ៥ វិនាទី និង​ដក​ដង្ហើមវែងៗ​។​

​    ​៤. លាតសន្ធឹង​ជង្គង់​មកលើ​ដើមទ្រូង​៖ ឱប​ជង្គង់​របស់​អ្នក​ជាប់​នឹង​ទ្រូង ហើយ​ធ្វើបែបនេះ វា​ជួយ​លាតសន្ធឹង​ឆ្អឹងខ្នង​របស់​អ្នក​។ ធ្វើបែបនេះ ១០ វិនាទី​។​

​    ​៥. លាតសន្ធឹង​ចង្កេះ​៖ ដៃ​និង​រាងកាយ​បែរ​ទៅ​ម្ខាង រួច​ជើង​ទាំងពីរ​ផ្គុំ​គ្នា​បែរ​ទៅ​ទិសដៅ​ផ្សេងគ្នា​។ ធ្វើបែបនេះ ១០ វិនាទី និង​ឆ្លាស់គ្នា​ឆ្វេង​ស្ដាំ​។​

​    ​៦. សណ្ដូកជើង​ឱ្យ​ត្រង់​ហើយ​ឱន​ទៅមុខ​៖ សណ្ដូកជើង​ឱ្យ​ត្រង់​ហើយ​ឱន​ទៅមុខ ហើយ​ដៃ​ចាប់​ឱ្យដល់​ជើង​។ ធ្វើបែបនេះ ១០ វិនាទី​៕

5
adverise with khmeread

អ្នកនឹងចូលចិត្ត