adverise with khmeread 1

ឃាត់យុវជនម្នាក់រំលោភ​រួច​សម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ នៅ​ស្រុក​ឈូក​

    កំពត​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ឈូក​ខេត្តកំពត​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២០​មករា​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​១៤​ឆ្នាំ ។​

     សាកសព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច គំនរ​ចំបើង​កន្លែង​ដាច់ស្រយាល​មួយ ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។​

     ប្រភព​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក​ថ្ងៃទី​១៩​ម្សិលមិញ រហូតដល់​ល្ងាច បងប្អូន​កុមារី​រងគ្រោះ​មិនបាន​ឃើញ ត្រឡប់មកផ្ទះ​វិញ​បងប្អូន​ក៏បាន​បបួលគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​។​

    លុះ​ព្រឹក​ឡើង ថ្ងៃនេះ​ទើប​ប្រជាពលរដ្ឋ​ដើរ​ប្រទះឃើញ​សាកសព នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ទំនាក់ទំនង​មក​កម្លាំង​ប៉ូលិស​ភ្លាម ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​សព​។​

     កុមារី​រងគ្រោះ​មាន​ឪពុក​កំព្រាម្តាយ​រស់នៅ​ជាមួយ​បងប្អូន ដោយ​ឪពុក​មិនបាន​នៅផ្ទះ​ទេ​គឺ​ចេញទៅ លេង​បងប្អូន​នៅឯ​ខេត្តបាត់ដំបង​ឯណោះ​។​កុមារី​រងគ្រោះ ឈ្មោះ ឃុន ណាន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

    ករណីនេះ​ត្រូវ​ប៉ូលិស​ដាក់​ការសង្ស័យ​ជាបឋម ជា​រឿង​រំលោភ​សេ​ពស​ន្ទ​វៈ រួច​សម្លាប់ចោល​ដើម្បី​បំបិតមាត់​។​

    ប៉ូលិស​ជំនាញ​ខេត្ត ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត​លោក ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​រុករក​មុខសញ្ញា​ជនដៃដល់​នាំយកមក​ផ្តន្ទាទោស​តាមច្បាប់​។​

    នៅ​ល្ងាច​ថ្ងៃ​ដដែល​ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ប៉ុន្តែ​ពុំទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ​ព្រោះ​កំពុង​សួរចម្លើយ ៕​

adverise with khmeread

មតិយោបល់