គ្មាន​នរណាម្នាក់​ដឹងថា​បណ្តូល​ទៀប​ជា​ឱសថ​ដ៏​អស្ចារ្យ​ទេ​! លើក​ក្រោយ​ពិសា​ទៀប​រួច សូមកុំ​បោះចោល​បណ្តូល​វា​

    ​បណ្តូល​ទៀប​ជារឿយៗ​ត្រូវគេ​បោះចោល ក្រោយ​ទទួលទាន​សាច់​ទៀប​រួច ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹងថា វា​ជា​ឱសថ​ធម្មជាតិ​ដ៏​ពូកែ​សម្រាប់​ព្យាបាល​អាការៈរោគ​ជាច្រើន​នោះទេ​។ 

​    ​យោងតាម​អ្នកជំនាញ​អាហារូបត្ថម្ភ​ជាច្រើនរូប​បានឱ្យដឹងថា បណ្តូល​ទៀប​ជា​ប្រភព​វី​តា​មី C ដ៏​អស្ចារ្យ​។ ទទួលទាន​បណ្តូល​ទៀប ១០០ ក្រាម​ក្នុង​មួយថ្ងៃ គឺ​ស្មើនឹង​ការ​ទទួលទាន​វីតាមីន C ២១ ភាគរយ​រាល់ថ្ងៃ ដែល​រាងកាយ​ត្រូវការ​ចាំបាច់​។ អ្នកជំនាញ​អាហារូបត្ថម្ភ​ខ្លះ​រកឃើញ​វីតាមីន B ក្នុង​បណ្តូល​ទៀប​ជា​ប្រភព​ផ្តល់​ថាមពល​ដល់​រាងកាយ និង​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ឱ្យមាន​សុខភាព​ល្អ​។ មួយវិញទៀត ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​បណ្តូល​ទៀប​ជួយ​ដល់​សុខភាព​បេះដូង និង​ជាតិ​កាល់ស្យូម​ជួយ​ដល់​ឆ្អឹង​រឹងមាំ​។​

​    ​ប្រសិនបើ​លោកអ្នក​ពិសា​ទៀប សូមកុំ​ភ្លេច​ពិសា​ទាំង​បណ្តូល​ទៀប​ផង ព្រោះ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដូចខាងក្រោម​៖
​    ​១. ជួយ​ការពារ​រាងកាយ​មិនឱ្យ​ងាយ​ឆ្លង​មេរោគ​ផ្តេសផ្តាស​
​    ​២. រក្សា​ស្បែក​ឱ្យមាន​សុខភាព​ល្អ និង​ស្រស់ស្អាត​
​    ​៣. ជួយ​បង្គ្រប់​ជាតិ​ដែក បង្ការ​ភាពស្លេកស្លាំង​
​    ​៤. ទប់ស្កាត់​ជំងឺលើសឈាម​
​    ​៥. ជួយ​រក្សា​ប្រព័ន្ធ​ប្រសាទ​ឱ្យមាន​សុខភាព​ល្អ​
​    ​៦. កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ពុក​ឆ្អឹង​៕ 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់