មេដឹកនាំ​មាន​ឥទ្ធិពល​បំផុត​មួយរូប​នៅ​អាមេរិក​ឡាទីន ច្រឡំ​ដៃ​បើក​មើល​រឿង​សិច​លាន់​សំឡេង​ថ្ងូរ​ពេញ​បន្ទប់​សវនាការ​អន្ដរជាតិ​

    ​មេដឹកនាំ​នៅ​ទ្វីបអាមេរិក​ខាងត្បូង​មួយរូប​បាន​ខ្មាស់​ឡើង​ស្ពឹក​មុខ​បន្ទាប់ពី សំឡេង​ចេញពី​រឿង​អាសអាភាស​បាន​បន្លឺ​ចេញពី​ទូរស័ព្ទដៃ​របស់គាត់​អំឡុង​សវនាការ​អន្ដរជាតិ​មួយ​។ នេះ​បើតាម​កាសែត​អន​ឡាញ​អង់គ្លេស Mirror ចុះផ្សាយ​កាលពី​ថ្ងៃទី ២៧ ធ្នូ​។​

​    ​ប្រធានាធិបតី​បូ​លី​វី​លោក Evo Morales បាន​ស្ថិតក្នុង​កិច្ចប្រជុំ​ជាមួយ​មេធាវី​អន្តរជាតិ ហើយ​រំពេច​នោះ​គាត់​ក៏​ចាប់ផ្តើម​ចុច​ទូរស័ព្ទ​គាត់​លេង ប៉ុន្តែ​អ្វីៗ​បាន​បែកការណ៍​អស់​ដោយសារ​សំឡេង​ស្រែក​របស់​នារី​ម្នាក់​បាន​លេចឮ​ឡើង​។​

​    ​ក្រោយ​សំឡេង​រឿង​សិច​ត្រូវ​បានឮ អ្នកនយោបាយ​រូបនេះ​ស្រាប់តែ​ភ្ញាក់​ព្រើត​ហើយ​បាត់បង់​ម្ចាស់ការ​ដោយ​ក្រវែង​ទូរស័ព្ទដៃ​ចោល ហើយ​គាត់​ត្រូវបាន​បង្ខំចិត្ត​រើស​ទូរស័ព្ទ​ទាំងមុខ​ក្រហម ខណៈ​មនុស្ស​នៅក្នុង​បន្ទប់​ទាំងអស់​នាំគ្នា​សើច​

​    ​វីដេអូ​ដ៏​គួរឱ្យ​ហួសចិត្ត​នេះ​ត្រូវបាន​គេ​បង្ហោះ​នៅលើ​បណ្តាញ LiveLeak.com កាលពី​ថ្ងៃទី ២៥ ខែធ្នូ​នេះ​៕

​ប្រភព៖បរទេស
0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...