អាហារ​ប្រៃ​ជា​ប្រភព​លេខ ១ នៃ​ការ​គេង​ស្រមុក​! នេះ​ជា​មូលហេតុ​ដែល​វា​បង្ក​ឱ្យ​កើត​ស្រមុក​

    ​ការទទួល​ទាន​អំបិល​ច្រើន​នាំឱ្យ​កើតឡើង​នូវ​កម្រិត​សារធាតុ​រាវ​ក្នុង​រាងកាយ ដែលជា​លទ្ធផល​ធ្វើឱ្យ​ផ្លូវដង្ហើម​តូចចង្អៀត និង​បណ្ដាលឱ្យ​ពិបាក​ដកដង្ហើម​នៅពេល​អ្នក​គេង​។ ហើយ​នេះ​គឺជា​របៀប​ដែល​គេង​ស្រមុក​កើតឡើង​។​

​    ​ប្រសិនបើ​អ្នកឃើញ​ខ្លួនឯង​ក្រោក​កណ្ដាលយប់ ដោយសារតែ​គេង​ស្រមុក អ្នក​គួរតែ​ឈប់​ពិសា​ប្រៃ​ទៅ នេះ​បើ​យ​តាម​ការផ្ដល់​ដំបូន្មាន​របស់​អ្នកវិទ្យាសាស្ត្រ​មកពី​គ្លីនិក Porto Alegre Clinic ក្នុងប្រទេស​ប្រេ​ស៊ី​ល​។​

​    ​លើសពីនោះ អ្នក​អាច​ប្រឈមមុខ​នឹង​ការ​គេង​មិន​ដកដង្ហើម បណ្ដាលឱ្យ​អ្នក​អស់កម្លាំង​ល្ហិតល្ហៃ​រាល់ថ្ងៃ ឡើង​សម្ពាធ​ឈាម​ខ្ពស់ បញ្ហា​បេះដូង​។ ហើយ​អ្នកវិទ្យាសាស្ត្រ​ក៏​ព្រមាន​ផងដែរ​ចំពោះ​អ្នក​គេង​ស្រមុក​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ការ​ធាត់ ផឹក​ជាតិ​ស្រវឹង និង​ជក់បារី ដែល​កត្តា​ទាំងនេះ​ក៏​ធ្វើឱ្យ​គេង​ស្រមុក​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​៕

0
adverise with khmeread

អ្នកនឹងចូលចិត្ត