ឃាត់ខ្លួនបុរស ​៣ នាក់ រក្សាទុក ប្រើប្រាស់ និងចែកចាយបន្តនូវសារធាតុញៀនខុសច្បាប់

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូ​លិ​សឃាត់​ខ្លួន​ក្នុងករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​​ ​នាថ្ងៃទី២៧ ​ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ ​និង​១៦​នាទី​ល្ងាច​នៅ​ចំណុច​លើផ្លូវ​លេខ​១១០​ស្ថិតនៅ​ភូមិ​ចុង​កោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ០៣ នាក់​គឺ​១-​ឈ្មោះ ឡ​ន​វ៉ាន់ដា (​ស៊ុយ ) ភេទប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិទួល​ក្តី ឃុំ​ត្រើយ​ស្លា ​ស្រុក​ស្អាង ខេត្តកណ្តាល, ២-​ឈ្មោះ វឿន​លី​ថូ ភេទប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល និ​ង៣-​ឈ្មោះ អ៊ឺ​ង អ៊ី ​ភេទប្រុស អាយុ៥០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក ១-ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​)​ ចំនួន ០៦ ​កញ្ចប់​ធំ​, ២-​ទូរ​ស័ព្ទ ចំនួន ០១​ ​គ្រឿង ម៉ាក ចុច​ពិល ​និង​៣-​ម៉ូតូ ចំនួន ០១​ គ្រឿង ម៉ាក ហុងដា គុប​មូល​C90 ​ព​ណ៌ទឹក​សំបក​ឪឡឹក ស្លាកលេខ​​កណ្តាល​ ​1J 7419។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី២៧ ​ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​១៦​នាទី ល្ងាច​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា ​និង​ប៉ុស្តិ៍​តា​លន់ បានធ្វើ​ការចុះ​ល្បាត​តាម​ភូមិសាស្ត្រ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​ចំនួន ០១​ គ្រឿង នៅ​ចំណុច​លើផ្លូវ​លេខ​១១០​ស្ថិតក្នុង​ភូមិ​ចុង​កោះ​តូច​។​

    ពេលនោះ​កម្លាំង​ប៉ូលិស​ក៏បានធ្វើការ​ត្រួតពិនិត្យ បាន​រកឃើញ​គ្រឿងញៀន​ចំនួន ០១ ​កញ្ចប់​ធំ​នៅ​និង​ខ្លួន​របស់​ឈ្មោះ ​ឡ​ន ​វ៉ាន់ដា (​ស៊ុយ) រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ រួម​និង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា ដើម្បី​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ឡ​ន ​វ៉ាន់ដា (​ស៊ុយ​) បាន​សារភាពថា ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ​អ៊ឺ​ង អ៊ី នៅ​ភូមិ​តា​លន់​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​ក្នុងតម្លៃ​ ០១ ​កញ្ចប់ ដប់​ម៉ឺន​រៀល​។​

    លុះដល់​វេលា​ម៉ោង៥ ​និង​១០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​ដោយមាន​បញ្ជា​ពី​លោក លឹម​ សុគន្ធា​ ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​កម្លាំង​សម្ថ​កិច្ច​បាន​បន្តទៅ​ឃាត់ខ្លួន​ឈ្មោះ អ៊ឺ​ង ​អ៊ី រួច​ត្រួត​ពិនិត្យឃើញ​គ្រឿងញៀន ​(​ម៉ា​ទឹកកក)​ ចំនួន​០៥​កញ្ចប់​ធំ​ថែមទៀត។​

    នៅ​ចំពោះមុខ​សម្ថ​កិច្ច ឈ្មោះ​ អ៊ឺ​ង អ៊ី​ បាន​សារភាពថា​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ អឿន​ ភេទ​ប្រុស នៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​ចំនួន​០៦​កញ្ចប់​ក្នុង​ ០១​ កញ្ចប់​តម្លៃ​ ៤០.០០០ ​រៀល​ដើម្បី​ចែកចាយ​បន្ត​។​

    បន្ទាប់មក​បញ្ជូន​សង្ស័យ​ទាំង​០៣​នាក់ រួម​និង​វត្ថុតាង មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី៕

Unnamed %283%29
adverise with khmeread