អាវុធហត្ថ​ខេត្តកណ្តាល​វ៉ៃខ្នោះ​ជនសង្ស័យ​៦​នាក់​ជួញដូរ​ថ្នាំញៀន

    កណ្តាល ៖ កម្លាំង អាវុធហត្ថ​ស្រុក​លើកដែក ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ស្រុក ប្រាក់ សា​មិត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​យុត្តិធម៌ អាវុធហត្ថ​ខេត្តកណ្តាល បាន​ចុះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​មេបញ្ជាការរង ទូច អ៊ីណាន និង​លោក វរៈសេនីយ៍ត្រី អ៊ុយ សុ​វណ្ណា ប្រធាន​មន្ទីរ និង សម្របសម្រួល​នីតិវិធី​ដោយ​លោក​ព្រះរាជអាជ្ញា លឹម សុគន្ធា បាន​ចុះបង្ក្រាប​ករណី រក្សាទុក ប្រើប្រាស់ ​និង​ជួញដូរ​សារធាតុ​ញៀន​នៅ​ចំណុច​មាត់​អូរ​ក្រោយ​ភូមិ ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ កាលពី​ថ្ងៃទី​២៧ ​ធ្នូ​ ២០១៦។

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា  ជនសង្ស័យ​១.​ឈ្មោះ ប៉ាវ រ៉ាវី (​ប​) អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ, ​២.​​ឈ្មោះ ថុល វណ្ឌី (​ប​) អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​, ៣.​​ឈ្មោះ វ៉ាន វី (​ប​) អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​,៤.​ឈ្មោះ ​ស៊ិ​ន ពន្លឺ (​ប​) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​៥.​​ឈ្មោះ កែវ ទី (​ប​) អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ ទីលំនៅ​ភូមិ 5 ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​និង​៦.​​ឈ្មោះ លី ក្តី (​ប​) អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ 5 ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

    ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​សរ​ចំនួន ៦៤ កញ្ចប់​( ធំ ១ តូច ៦៣ ) ទូរស័ព្ទ ០៤ គ្រឿង ដាវ​សាមូរ៉ៃ ០២ ដើម និង​សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួនទៀត​។​

    បច្ចុប្បន្ន ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត និង បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

Unnamed %282%29
adverise with khmeread