ស្ងាត់ៗ Ronaldo ទៅដល់​ឌុយ​បៃ​ទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​មួយទៀត​

​    ​តារាបាល់ទាត់​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo និង គ្រូបង្វឹក​ជ័យលាភី​យូរ៉ូ ២០១៦ របស់​ព័រ​ទុយ​ហ្គា​ល់ លោក Fernando Santos បានទទួល​ពានរង្វាន់​កំពូល​នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​សកលលោក​លើក​ទី ៧ (Globe Soccer Awards) ក្នុង​ទីក្រុង​ឌុយ​បៃ​កាលពី​ថ្ងៃ​អង្គារ ទី​២៧ ធ្នូ​។ 

​    ​Cristiano Ronaldo ដណ្តើមបាន​ពានរង្វាន់​កីឡាករ​ឆ្នើម បន្ទាប់ពី​ជួយ​ប្រទេស​របស់លោក​ឈ្នះ​ពានរង្វាន់​ធំ​លើកដំបូង​នៅ​កម្មវិធី​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប (​យូរ៉ូ​) និង​ជួយ Real Madrid ឈ្នះ Champions League លើក​ទី​១១​។ 

​    ​Cristiano Ronaldo ដែល​កាលពី​ដើមខែ​នេះ​បានឈ្នះ​ពានរង្វាន់ Ballon d'Or លើក​ទី​បួន​ក្នុង​អាជីព​របស់ខ្លួន បាន​និយាយ​ក្នុង​សារ​វីដេអូ​ខ្លី​ថា "​ប្រហែល នេះ​ជា​ឆ្នាំ​ដ៏​ប្រពៃ​បំផុត​របស់ខ្ញុំ​មកទល់​ឥឡូវនេះ​។ មនុស្ស​ជាច្រើន​នៅតែ​សង្ស័យ​អំពីខ្ញុំ អំពី Real Madrid អំពី​ក្រុម​ជម្រើសជាតិ ហើយ​ឥឡូវ​អ្នកមាន​អំណះអំណាង​បញ្ជាក់​។ យើង​ឈ្នះ​គ្រប់​អ្វីៗ​ទាំងអស់ ដូច្នេះ​នេះ​ជា​ឆ្នាំ​អស្ចារ្យ​ណាស់​។ ខ្ញុំ​រីករាយ​ណាស់​"​។​

​    ​លោក Santos អាយុ ៦២ ឆ្នាំ បាន​ជាប់​ជា​គ្រូបង្វឹក​ឆ្នើម បន្ទាប់ពី​ជួយ​តម្រែតម្រង់​ផ្លូវ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ក្នុងប្រទេស​បារាំង ខណៈដែល​ជ័យលាភី Champions League គឺ​ក្លិប Real Madrid បាន​យក​ពានរង្វាន់​ក្លឹប​ឆ្នើម​ប្រចាំឆ្នាំ​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​។​

​    ​អ្នកចាត់ការ​ទូទៅ​រប​ស់ Paris Saint-Germain លោក Unai Emery ដែល​កំពុង​ស្ថិតក្រោម​សម្ពាធ​នៅ​ទឹកដី Parc des Princes បន្ទាប់ពី​ចូលមក​ដឹកនាំ​លី​ក​បារាំង​រដូវ​កាល​ទីមួយ ក៏​ទទួលបាន​ពានរង្វាន់​មួយ​ផងដែរ បន្ទាប់ពី​ដឹកនាំ Sevilla ឈ្នះ​ពាន Europa League ៣ រដូវ​កាល​ជាប់ៗ​គ្នា មុនពេល​ផ្លាស់​ទៅ​ដឹក​នាំនៅ​ក្លឹប​ប្រទេស​បារាំង​។ 

​    ​អតីត​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Samuel Eto'o ក៏​ទទួលបាន​ការសរសើរ​ផងដែរ​សម្រាប់​សមិទ្ធផល​ក្នុង​វិស័យ​បាល់ទាត់​របស់គាត់​៕ 

ប្រភព៖ បរទេស
 

3babc8ef00000578 4069076 image a 53 1482878115520 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់