កំពុងឆ្ងាញ់ល្បែង​តាម​ផ្ទះជួល ត្រូវប៉ូលិសឆ្មក់ចាប់ឥតអាសូរ!!!​

    កណ្តាល ៖ អ្នកញៀន​ល្បែង​តាម​ផ្ទះជួល លេង​មិនដែល​ខាន​រៀងរាល់ថ្ងៃ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ឫស្សី​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រែក​ឬ​ស្សី​លិច សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល។​

    លោក​វរសេនីយ៍ទោ ស៊ឹម ប៊ុត​ប​ណ្ឌឹ​ត អធិការ​ក្រុង​តាខ្មៅ បានឱ្យដឹងថា ក្រុម​ញៀន​ល្បែង​លេងបៀរ​ប្រចាំ​ផ្ទះជួល​ទាំងបី​នាក់​នោះ​ទី​-​ឈ្មោះ ​មាស ថា​រ័ត្ន អាយុ​២៩​ឆ្នាំ​មុខរបរ បុគ្គលិក​មន្ទីរពេទ្យ​ជ័យជំនះ, ​ទី​២-​ឈ្មោះ ​ប៊ុន ធឿន អាយុ​៣៣​ឆ្នាំ មុខរបរ បុគ្គលិក​ហាង និង​ទី​៣-​ឈ្មោះ ឡាយ សុភាព អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករសំណង់​។ វត្ថុតាង​ដកហូត​រួមមាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី ២០០៨ ឡើ​ង​ស៊េរី​២០១០ មាន​ស្លាក​លេខភ្នំពេញ ​1V-3116, កម្រា​ល​​ក្រណាត់​ក្រហម​សម្រាប់​ក្រាល​លេងល្បែង​១ បៀរ ១​ ហ៊ូ និងលុយ​ខ្មែរ​សរុប​ចំនួន ​១៧.០០០​ រៀ​ល។​

    លោក​អធិការ​បញ្ជាក់ថា ក្រុម​អ្នកញៀន​ល្បែង​ទាំងអស់នោះ បាន​លេងល្បែង​ជា​រៀងរាល់ថ្ងៃ ហើយ​ថែម​បង្កជម្លោះ​ថែមទៀត ទើប​រូបលោក​បញ្ជា​ឱ្យកម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចុះទៅ​បង្ក្រាប​តែម្តង។​

    បច្ចុប្បន្ន​ក្រុម​អ្នកញៀន​ល្បែង​ទាំងអស់នោះ​បានធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច​ឱ្យទៅ​ផ្ទះ​វិញ បើ​លើក​ក្រោយ​នៅ​មិន​រាងចាល​ទៀត និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Unnamed %281%29 adverise with khmeread

មតិយោបល់