ស្លាប់​ម្នាក់​ទៀតហើយ​ជន​ល្បី​! តារា​ស្រី​ក្នុង​រឿង Star War ទទួលមរណភាព​នៅ​អាយុ ៦០ ឆ្នាំ​

    ​លោកស្រី ខា​រី ហ្វី​ស័​រ (Carrie Fisher) ដែលជា​តារា​សម្តែង អ្នកនិពន្ធ និង​ជា​កូនស្រី​របស់​គ្រួសារ​ល្បីឈ្មោះ​នៅ​ហូលីវូដ ដែល​ចាប់ផ្តើម​ល្បី​ជា​អន្តរជាតិ​ក្នុងនាម​ជា​តួ ព្រះអង្គម្ចាស់ក្សត្រិយ៍ ឡេ​យ៉ា (Leia) ក្នុង​ខ្សែភាពយន្ត "Star Wars" បានទទួល​មរណភាព​នៅ​អាយុ ៦០ ឆ្នាំ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​កាលពី​ថ្ងៃ​ពុធ​ទី​២៨​ធ្នូ​នេះ​។​

​    ​លោកស្រី​ហ្វី​ស័​របា​ន​ស្លាប់ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កើត​ជំងឺ​គាំងបេះដូង​ខណៈ​កំពុង​ជិះ​យន្តហោះ​ពី​ទីក្រុង​ឡុង​ដ៍​ទៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​កាល​ពីថ្ងៃ​អង្គារ​ទី ២៧​ធ្នូ​។ លោកស្រី​បាន​ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍​សម្រាប់​ថត​ភាពយន្ត​ភាគ​កំប្លែង "Catastrophe" របស់​ប៉ុស្តិ៍​ទូរទស្សន៍ Amazon/Channel 4​។​

​    ​លោកស្រី​ហ្វី​ស័​រ​ត្រូវបាន​ប្រញាប់​រួសរាន់​បញ្ជូន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​ទៅកាន់​មណ្ឌល​វេជ្ជសាស្ត្រ UCLA បន្ទាប់ពី​យន្តហោះ​បាន​ចុះចត​នៅ​អំឡុងពេល​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ធ្នូ​។ 

​    ​លោកស្រី​ហ្វី​ស័​រ​ជា​កូនស្រី​របស់​តារា​សម្តែង​ស្រី ដេ​ប​ប៊ី រ៉េ​ណុល (Debbie Reynolds) និង តារាចម្រៀង អេ​ដ​ឌី ហ្វី​ស័​រ (Eddie Fisher) ដែល​ចំណងអាពាហ៍ពិពាហ៍​រប​ស់​អ្នក​ទាំង​ពីរបាន​ដាច់ នៅពេល​លោក ហ្វី​ស័​រ មាន​ស្នេហា​លួចលាក់​ជាមួយ អេ​លីហ្សា​បេ​ត ថៃ​ល័​រ​៕ 

Carrie main adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់