វ៉ៃខ្នោះ​បាន​ម្នាក់​រត់​រួច​ម្នាក់​ខណៈពេល​កំពុង​សេព​ថ្នាំញៀន

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ ២ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ដើម្បី​ប្រើប្រាស់​នៅ​ថ្ងៃទី​២៧​ ធ្នូ​ ២០១៦​ វេលា​ម៉ោង​៤ ​និង​៣០ នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ០២​ នាក់​គឺ​១.​ឈ្មោះ​ ឡុង ដា​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ខ្មែរ​) មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​ និង​២.​ឈ្មោះ ឌី រិទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​ខ្មែរ​) មុខរបរ​មិន​ពិត មាន​ទីលំនៅ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​រត់គេចខ្លួន)​។ ​វត្ថុតាង​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប់​តូច និង​សម្ភា​រៈប្រើប្រាស់​មួយចំនួន។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូ​លិ​ប៉ុស្ដិ៍​រដ្ឋបាល​គគីរ បានធ្វើការ​ល្បាត លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ បានឃើញ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ កំពុង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្ទះ​របស់​ឈ្មោះ ​ឡុង ដា​លី ​ភេទ​ប្រុស ឃើញ​ដូច្នេះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គគីរ​ បានធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ​ឡុង ដា​លី ភេទ​ប្រុស ដកហូត​បាន​សារធាតុ​ញៀន​មួយ​កញ្ជប់​តូច​ និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ប​ញ្ជូ​ន​មកកាន់​អធិការដ្ឋាន ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ចំណែក​ឈ្មោះ​ ឌី រិទ្ធី ភេទ​ប្រុស​បាន​រត់​គេចខ្លួនបាត់៕


 

Unnamed
adverise with khmeread