គ្រាប់​បាល់​ទីមួយ​របស់ Daniel Sturridge ក្នុង EPL ជួយ Liverpool បំបែក​ឯតទគ្គ​កម្ម​មួយ​កាលពី​យប់មិញ​

    ​គ្រាប់​បាល់​របស់ Daniel Sturridge ក្នុងអំឡុង​ការប្រកួត​ឈ្នះ ៤-១ របស់​ហង្ស​ក្រហម Liverpool ទៅលើ Stoke កាលពី​យប់មិញ​នេះ បានធ្វើឱ្យ​ពួកគេ​បំបែក​កំណត់ត្រា​ដ៏​យូរអង្វែង​មួយ​របស់​ក្លឹប​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស ដែល​ទទួលបាន​កាដូ​មួយ​ភ្លាមៗ បន្ទាប់ពី​កំហុស​ប​ញ្ចូ​ន​បាល់​ដ៏​អាក្រក់​របស់​ប្រធាន​ក្រុម Stoke កីឡាករ Ryan Shawcross ទៅ​តំបន់​ខាងក្រោម ធ្វើឱ្យ​ក្រុម​របស់លោក Jurgen Klopp អាច​សម្រេច​គ្រាប់​បាល់​ទី ៨៦​គ្រាប់​ក្នុង​លី​ក ក្នុង​ឆ្នាំ ២០១៦​នេះ​។​

​    ​ជាមួយនឹង​គ្រាប់​បាល់​ចុង​ក្រោយនេះ អាចធ្វើឱ្យ​ពួកគេ​ក្លាយទៅជា​អ្នក​បំបែក​កំណត់ត្រា​ដែល​ឈរ​នៅ​ប្រចាំ​ក្លឹប​ជាច្រើន​ទសវត្សរ៍ ក្នុងនាម​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​លី​ក​ពេញ​មួយឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប ដែល​កំណត់ត្រា​ចាស់​មាន​ចំនួន ៨៥​គ្រាប់​ដែល​អាច​ធ្វើបាន​ចាប់តាំងពី​ឆ្នាំ ១៩៨៩​មកម្ល៉េះ​។​

​    ​ហើយ​ខណៈដែល​ពួកគេ​នៅសល់​មួយ​ប្រកួត​មុននឹង​បញ្ចប់​ឆ្នាំ ២០១៦​នេះ ដែល​នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​មេឃ​ខៀវ Manchester City ហង្ស​ក្រហម​នឹង​អាច​សង្ឃឹម​នឹង​ពង្រីក​កំណត់ត្រា​មួយ​នេះ​បន្ថែមទៀត​ផងដែរ​៕

630584268
adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

Loading ad ...