adverise with khmeread Ab

ឈប់និយាយគ្នាលេងនៅលើសួនទ្រូងផ្លូវត្រូវរថយន្តកុងទីន័រកិនស្លាប់

  ភ្នំពេញ  ៖ យុវជនម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណ:កំពុងនិយាយជាមួយនឹងមិត្តភក្រ្តម្នាក់ទៀតនៅលើសួនទ្រូងផ្លូវ ហើយក៏ត្រូវរថយន្តកុងទីន័របើកក្នុងល្បេឿនលេឿនកៀរឲ្យដួលកិនចំក្បាល។
    គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខធនាគារសួនវឌ្ឍន តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះដួង សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលផ្សារឯករាជ្យ១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើកម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមួយគ្រឿងមកចតឈប់លើខឿនទ្រូងផ្លូវនិយាយគ្នាលែង ។
    មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តកុងទីន័រមួយគ្រេឿងម៉ាកHyundaiពណ៌លឿងស្លាកលេខភ្នំពេញ3A-4642បើកបរដោយឈ្មោះហ៊ុន ម៉េងអ៊ី ភេទប្រុសអាយុស្នាក់នៅស្រុកកងមាសខេត្តកំពង់ចាម បើកក្នុង
ល្បេឿនយ៉ាងលេឿនកៀរជនរងគ្រោះបណ្តាលឲ្យដួល និងកិនបែកក្បាលធ្លាយខួរស្លាប់នៅក្នុងថ្លុកឈាមតែម្តង។
    បន្ទាប់មករថយន្តបង្កបានព្យាយាមបើកបន្ថែមល្បេឿនគេចខ្លួនមិនទទួលខុសត្រូវ ប៉ុន្តែត្រូវសមត្ថកិច្ចដេញឃាត់បានទាំងរថយន្តនិងអ្នកបើកបរក្នុងទឹកដីសង្កាត់សំរោងក្រោម រួចបញ្ជូនទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់