ក្លឹប Swansea City បណ្តេញ​អ្នកចាត់ការ​ទូទៅ Bob Bradley បន្ទាប់ពី​ចូល​ដឹកនាំ​បាន ៨៥ ថ្ងៃ​

    ​កាលពី​ថ្ងៃ​អង្គារ ក្លឹប Swansea City បាន​បណ្តេញ​អ្នកចាត់ការ​ទូទៅ​លោក Bob Bradley បន្ទាប់ពី​ចូលមក​កាន់កាប់​តំណែង​បាន​ត្រឹម ៨៥​ថ្ងៃ​ប៉ុណ្ណោះ​នៅលើ​ទឹកដី Liberty Stadium​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​អាមេរិក​រូបនេះ បាន​ដឹកនាំ​ក្រុម​បរាជ័យ​ការប្រកួត​ចំនួន​ប្រាំ​ពីរលើក នៃ​ការប្រកួត​ចំនួន ១១​លើក​កន្លងមក ដែល​បានធ្វើឱ្យ​ក្លឹប​បច្ចុប្បន្ន​ស្ទើរនឹង​ធ្លាក់​ទៅ​បាត​តារាង ដោយ​ឈ្នះ​គ្រាប់​បាល់​ប៉ុណ្ណោះ​ជាមួយនឹង​ចំណាត់ថ្នាក់​ទី​២០ ក្រុម Hull City​។​

​    ​បន្ទាប់ពី Swansea ទទួលបាន​លទ្ធផល​ដ៏​អ​ណោ​ច​អាធ័ម​បន្តទៀត​ដោយ​បរាជ័យ​ក្នុង​លទ្ធផល ៤-១ ក្រោម​ដៃ West Ham កាលពី​ថ្ងៃ​ចន្ទ លោក Bradley បាន​ព្រលយ​ពាក្យ​ថា គាត់​ដឹង​ពេលវេលា​របស់គាត់​បានមក​ដល់ ហើយ​ម្ចាស់​ក្លឹប​សញ្ជាតិ​អាមេរិក Jason Levien និង Steve Kaplan ក៏បាន​សម្រេចចិត្ត​បណ្តេញ​គាត់​តែម្តង​៕ 

 

Swansea city v west ham united premier league
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...