samsung-banner
adverise with khmeread

គ្រូបង្វឹក Leicester City ទទូចឲ្យកូនក្រុមបន្តការប្រកួតប្រជែង

Js79436962

          ស្រោម​មុខ​របស់ខ្សែប្រយុទ្ធ Jamie Vardy រាប់ពាន​ត្រូវបានក្រុម Leicester City ដាក់បង្ហាញដើម្បី​តវ៉ាចំពោះ​សហព័ន្ធ​បាល់ទាត់ FA ។ ក្រុម​ Leicester​ ខក​ចិត្តយ៉ាងខ្លាំងចំពោះការ​ពិន័យ​កាតក្រហម​ឲ្យ​ខ្សែ​ប្រ​យុទ្ធ Vardy ពេល​ប្រកួត​ជា​មួយក្រុម Stoke ទើបពួកគេ​បាន​បោះ​ពុម្ភ​ស្រោម​មុខ​របស់កីឡាកររូបនេះ​រហូត​ដល់​ទៅ៣០.០០០​ សន្លឹក។ នេះគឺជា​ការបង្ហាញកំហឹងចំពោះ​សហព័ន្ធ​បាល់ទាត់ FA ។

          ​គ្រូបង្វឹក​របស់ Leicester លោក Claudio Ranieri បាន​ទទួល​ស្គាល់ថា កាលពីរដូវកាល​មុន​គឺជា​ពេលវេលាដ៏ស័ក្តិសម​និងការ​លើក​ពាន​ជើង​ឯក ប៉ុន្តែ​យុទ្ធនាការ​រដូវកាល​នេះ​គឺពិតជា​យ៉ាប់មែនទែន។

          លោក Ranieri បាននិយាយថា “​អ្វីៗ​គ្រប់​យ៉ាងដំណើរ​ការ​ដោយ​រលូន​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូងនៅឆ្នាំ​២០១៦​នេះ ប៉ុន្តែពេលនេះ អ្វីៗ​មិន​ល្អទាល់តែសោះ​ តែទោះជាយ៉ាងណា​ក៏យើង​ត្រូវ​តែ​បន្តការ​ប្រយុទ្ធបន្តទៀតដែរ”៕

adverise with khmeread

មតិយោបល់