​ស្លាប់​ម្នាក់​ទៀតហើយ​! អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក​កូនក្មេង​ដ៏​ល្បី Watership Down ទទួលមរណភាព​នៅ​អាយុ ៩៦ ឆ្នាំ​

​    ​លោក Richard Adams អ្នកនិពន្ធ​រឿង​ប្រលោមលោក​កូនក្មេង​ដ៏​ល្បីល្បាញ Watership Down បានទទួល​មរណភាព​នៅ​អាយុ ៩៦ ឆ្នាំ កាលពី​ថ្ងៃ​អង្គារ​។​

​    ​អ្នកនិពន្ធ ដែល​មកពី​ទីក្រុង Whitchurch ក្នុង​តំបន់ Hampshire ប្រទេស​អង់គ្លេស​រូបនេះ បាន​លាចាក​លោក​ដោយ​សុគតិភព​នៅវេលា​ម៉ោង ១០ យប់​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៦​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​ដោយ​គ្រួសារ​របស់គាត់​។​

​    ​កើត​នៅ​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩២០ ស្នាដៃ​ដ៏​ធំធេង​របស់លោក Richard គឺ​រឿងព្រេង​កុមារ Watership Down ដែល​ត្រូវបាន​ចេញផ្សាយ​ក្នុង​ឆ្នាំ ១៩៧២ ហើយ​បាន​លក់ដាច់​អស់​ចំនួន​រាប់លាន​ក្បាល​ឯណោះ​។​

​    ​រឿង​ប្រលោមលោក​នេះ​ក៏​ត្រូវបាន​កែប្រែ​ទៅជា​គំនូរជីវចល​ផងដែរ ហើយ​បទ​ចម្រៀង​នៅក្នុង​ភាពយន្ត Art Garfunkel's Bright Eyes បាន​ស្ថិតនៅ​លេខ​មួយ​អស់​រយៈពេល ៦ សប្តាហ៍​ក្នុង​ឆ្នាំ ១៩៧៩៕

ប្រភព៖ បរទេស

adverise with khmeread