លោក Conte: Batshuayi នឹងមិនត្រូវឲ្យខ្ចីជើងនៅខែមករានោះទេ

          គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Antonio Conte និយាយថា លោក នឹង​មិន​​ឲ្យ​ខ្សែប្រយុទ្ធ Michy Batshuayi លេងខ្ចីជើង​ទេ បើទោះបីជាលោក​មិន​បាន​ប្រើប្រាស់កីឡាករ​រូបនេះក៏ដោយ។

          Batshuayi បានត្រឹមអង្គុយ​មើល​ អំឡុង​ពេល​ក្រុម​ Chelsea ​​ប្រកួត​ឈ្នះ​ក្រុម Bournemouth ៣-០ នៅ​ថ្ងៃ Boxing Day ហើយបានប្តូរចូលលេង​តែប៉ុន្មាន​វិនាទី​មុនចប់ការ​ប្រកួតប៉ុណ្ណោះ។ ខណៈ​ពេល Costa អវត្តមាន​ដោយ​សារជាប់ បម្រាម លោក Conte ពេញ​ចិត្ត​ដាក់​ឲ្យ Eden Hazard, Pedro និង​ Willian លេង ជាជាងដាក់​ខ្សែប្រយុទ្ធ​កណ្តាល​រូបនេះ។

          នៅពេលសួរថា តើលោកនឹងអនុញ្ញាត​ឲ្យ​កីឡាករ​បែល​ហ្សិក​រូបនេះ​លេង ខ្ចីជើង​ឬយ៉ាងណាលោក Conte បាននិយាយ​ថា អត់ទេ! គាត់គឺជា​កីឡាករ​របស់​Chelsea ប្រសិនបើ​យើងឲ្យ​គាត់​លេង​ខ្ចីជើង​នៅពេល​នេះ​ នោះគឺជាបរាជ័យ​មួយ​សម្រាប់ក្លឹបនិងសម្រាប់ខ្ញុំ។

          លោក​ Conte បាន​បន្ថែមថា “​នៅពេល​នេះ​សំខាន់​គឺផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព។ ខ្ញុំចង់ឈ្នះ​ ហើយ​រាល់ការសម្រេចចិត្ត​របស់​ខ្ញុំ​គឺដោយសារ​តែខ្ញុំ​ចង់​ឈ្នះ។ ខ្ញុំត្រូវ​ធ្វើ​ការ​សម្រេចចិត្ត​ឲ្យ​បាន​ល្អបំផុត”។

          Batshuayi ផ្ទេរមកពីក្លឹប Marseille ក្នុងតម្លៃ​៣៣​លាន​ផោន​កាល​ពីរដូវ​ក្តៅ កីឡាកររូបនេះមិនទាន់​បាន​បង្ហាញមុខ​ពេញលេញក្នុងការ​ប្រកួត​ក្របខណ្ឌ​​ PL នៅ​ឡើយ​ទេ។ ​មាន​ក្លឹបជា​ច្រើន​ចាប់អារម្មណ៍និងកីឡាកររូបនេះ​រួមទាំង​ក្លឹប West Ham ផងដែរ៕

Michy batshuayi signs for chelsea kwcij5qefrow12ujcgozhqm3u
adverise with khmeread
Loading ad ...