samsung-banner
adverise with khmeread

មិនចាំបាច់​ទិញ​ទឹក​លាង​បង្គន់​ទេ លាយ​គ្រឿងផ្សំ​នៅផ្ទះ​បាយ​ចំណាយ​មិន​ដល់ ១០០០ រៀល​ទេ មាន​ប្រសិទ្ធ​ភាពដូចគ្នា​

1

    ​ទឹក​លាង​បង្គន់​មិន​ត្រឹម​មានតម្លៃ​ថ្លៃ​គួរសម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ក​ផលប៉ះពាល់​មួយចំនួន​ដល់​អ្នកប្រើប្រាស់​ទៀតផង​។ ប្រសិនបើ​លោកអ្នក​មិន​ចង់​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ លើទឹក​លាង​បង្គន់​ទេ លោកអ្នក​អាច​ផ្សំ​ទឹក​លាង​បង្គន់​ដោយ​ខ្លួនឯង​ចំណាយ​មិន​ដល់ ១០០០ រៀល​ទេ​។ 

​    ​* អ្វីដែល​លោកអ្នក​ត្រូវការ​
​    ​- ទឹកសាប៊ូ ១ កែវ​
​    ​- ទឹកខ្មេះ ១ កែវ​
​    ​- ដប​សម្រាប់​បាញ់​ទឹក​
​    ​- ក្រណាត់​សម្រាប់​ជូត​សម្អាត​

​    ​* វិធី​ធ្វើ​
​    ​ដាំទឹក​ខ្មេះ ៣ នាទី ចាំ​ចាក់​ចូល​ដប​ទឹកសាប៊ូ ហើយ​ក្រឡុក​ចូលគ្នា​ឱ្យ​សព្វ​។ រួច​បាញ់​ត្រង់​កន្លែង​ដែល​ប្រឡាក់ ទុកចោល​មួយសន្ទុះ សឹម​យក​ក្រណាត់​មក​ជូត​ជាការ​ស្រេច​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់