ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​រឿង​គ្រឿងញៀន​

    សៀមរាប ​៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នៅវេលា​ម៉ោង១១​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​៣៤៧/២០១៦ ចុះ​ថ្ងៃទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៦ ចេញ​ដោយ​លោក ​សំ ប៊ុន​ពៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប នាំខ្លួន​ជនជាប់ចោទ​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ វ៉ន ភា​រុន ភេទ​ប្រុស ​អាយុ២០​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ជប់​ក្រោម ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​។​

    បច្ចុប្បន្ន​សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

Untitled 1
adverise with khmeread