Pep Guardiola លប​មក​មើល Liverpool ប្រកួត ខណៈ Jurgen Klopp ប្រកាស​ក្រោយ​ចប់​ការប្រកួត​ថា ត្រៀម​កាំបិត​សំលៀង​ចាំ Man City រួចរាល់​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល

    ​លោក Jurgen Klopp បាន​ទទួលស្គាល់ថា ហង្ស​ក្រហម Liverpool គឺ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការទទួល​ភ្ញៀវ​មេឃ​ខៀវ Manchester City មក​ទឹកដី Anfield នា​ថ្ងៃ​ចូលឆ្នាំ​សកល បន្ទាប់ពី​ក្រុម​របស់ខ្លួន​ទទួលបាន​លទ្ធផល​ជ័យជម្នះ​យ៉ាង​ស្រួល ៤-១ ទៅលើ​ក្រុម Stoke City ។​

​    ​លោក Pep Guardiola បានបង្ហាញ​ខ្លួន​មក​ធ្វើ​បេសកកម្ម​ឃ្លាំមើល​នៅឯ​ទឹកដី Anfield កាលពី​យប់ម្សិល​មិញ​នេះ ខណៈដែល​គូប្រកួត​បន្ទាប់​របស់ Man City នឹងធ្វើ​ដំណើរ​សួរសុខទុក្ខ​ក្រុម Liverpool នា​ថ្ងៃទី​៣១ ខែធ្នូ​ខាងមុខនេះ​។​

​    ​បន្ទាប់ពី​ឮដំណឹង​ពី​វត្តមាន​របស់ Pep នៅលើ​ទឹកដី​ខ្លួន Klopp បាន​និយាយថា "Pep Guardiola បាន​នៅទីនេះ​នា​រាត្រី​នេះ​។ Michael Edwards ដែលជា​នាយក​កីឡា បាន​ផ្ញើ​សារ​មក​ខ្ញុំ​ឱ្យ​និយាយ​រឿង​ទាំងនោះ​។ ខ្ញុំ​មិន​ប្រាកដ​នោះឡើយ ថា​គាត់​បាន​អង្គុយ​មើល​ការប្រកួត​ភាគច្រើន​នៅក្នុង​កីឡដ្ឋាន​ដទៃទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហ្អេ​? នោះ​គឺជា​សញ្ញា​ដំបូង នោះ​សញ្ញា​នៃ​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​! យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សម្លឹង​ទៅមុខ​។ វា​គឺជា​ការប្រកួត​ដ៏​លំបាក​មួយ​សម្រាប់​ក្រុម​ទាំងពីរ ប៉ុន្តែ​ជាការ​ប្រកួត​ដ៏​រំភើប​មួយ​។ ព័ត៌មាន​ដ៏​ពិសេស​សម្រាប់​យើង នោះ​វា​គឺ​នៅ​ទឹកដី Anfield ។ អ្វីដែល​ខ្ញុំ​អាចនិយាយបាន​គឺថា ខ្ញុំ​ពិតជា​កំពុង​ទន្ទឹង​ចាំ​ការប្រកួត​នោះ​។ ពួកគេ​ជា​ក្រុម​ដ៏​ខ្លាំង​មួយ យើង​ក៏​មិន​អន់​ដែរ​។ វា​នឹង​ជាការ​ប្រកួត​ដ៏​ល្អ​មួយ​។ ខ្ញុំ​អត់​ដឹង​នោះទេ​។ ខ្ញុំ​គោរព​ពួកគេ​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​ទៅកាន់​កីឡដ្ឋាន​របស់​មេឃ​ខៀវ​ដើម្បី​មើល​ការប្រកួត​នោះទេ​។ ប្រហែលជា​ពួកគេ​ចង់​មើល​ការប្រកួត​ល្អមើល​មួយ ទើប Pep មក​យប់​នេះ​?"៕

adverise with khmeread