ប្រយ័ត្ន​កុំព្យូទ័រ​ក្លាយជា​ដុំថ្ម​! កម្មវិធី Hack ហ្គេម "Counters Strike: Global Offensive" បើ​ចុច​ពីលើ​វា នឹង​ធ្វើឱ្យ​កុំព្យូទ័រ​បិទ​ជា​រៀងរហូត​

    ​ExternalCounterstrike គឺជា​កម្មវិធី Hack មួយ​សម្រាប់​បោក​បញ្ឆោត​ក្នុង​ហ្គេម Counters Strike: Global Offensive​។ កម្មវិធី​អាច Hack ទៅបាន​ដោយ​ប្រើប្រាស់​កូដ​វីរុស​មួយ​ដើម្បី​ជំនួស​កូដ​ចាស់​ដាក់​កូដ​ថ្មី​មាន​វីរុស​នៅលើ Hard Drive របស់​ជនរងគ្រោះ និង​បន្ទាប់មក​អ្នកនឹង​ទទួលបាន​សារ​ស្វាគមន៍​ជា​បន្តបន្ទាប់​។​

​    ​ដោយ​ការរកឃើញ​របស់ @YoureMom696 និង​បាន​ត្រួតពិនិត្យ​ដោយ Malware Hunt Team កម្មវិធី Hack នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ExternalCounterstrike គឺ​មិនមែនជា​អ្វីដែល​អ្នក​អាច​ចូលទៅ​បាញ់​គ្នា​ក្នុង​ហ្គេម​ងាយៗ​នោះទេ​។ ដរាបណា​អ្នក​ចុច​បើក​កម្មវិធី​នេះ នោះ​គឺជា​ការផ្ដើម​កំហុស​ដ៏​ធំ​មួយ​សម្រាប់​កុំព្យូទ័រ​របស់​អ្នក​។​

​    ​កម្មវិធី​នោះ​វា​មាន File មេ​មួយ​សម្រាប់​ឱ្យ​ចុច​បើក​ដោយមាន​ឈ្មោះថា “fuck_mpgh.exe”​។ នៅពេល​អ្នក​ចុច​លើ File នេះ​រួច​អ្នកនឹង​មិនអាច​បើក​កុំព្យូទ័រ​អ្នកចេញ​នោះទេ ដោយសារតែ​វា​ទៅ​បំផ្លាញ File Boot នៅលើ Harddisk របស់​អ្នក​បាត់ទៅហើយ​។​

​    ​ហើយ​នៅពេល​អ្នកបើក​កុំព្យូទ័រ​ទៅ វា​នឹង​ចេញ​ដូច​រូបភាព​ខាងក្រោម​នេះ​អ៊ីចឹង​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត