ប៉ូលិស​ស្រុក​មុខកំពូល​វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក ​២​ នាក់​ ត្រូវបាន​ប៉ូលិស​ស្រុក​មុខកំពូល ​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី​២៧ ​ធ្នូ ​២០១៦ ​វេលា​ម៉ោង​៤ ​និង​៥០​នាទី ល្ងាច​នៅ​ចំណុច​ផ្លូវ​ចាក់​កៅស៊ូ​មុខផ្ទះ ឈ្មោះ ​អ៊ឹម ណុន ភូមិ​ព្រែ​កតាបែន ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​១.​ឈ្មោះ ប្រាក់ ធែ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ កម្មករសំណង់ ទីលំនៅ​ភូមិ​ព្រែក​តា​បែន ឃុំ ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ​(​ឃាត់ខ្លួន​)​ និង​២.​ឈ្មោះ​ ឌឺ​ម ដា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​បែន​ ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល ​ខេត្តកណ្ដាល​(​គេចខ្លួន​)​។

    វត្ថុតាង​ចាប់យក ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ០២​ កញ្ចប់​តូច​, ២.​ទូរ​សព្ទ​ដៃ​ម៉ាក​ណូគា​ ពណ៌​ខ្មៅ​លា​យស​ ស៊ីម​០២ ​ប្រើ​មួយ លេខ​ 070.784851 ​ចំនួន ​០១ គ្រឿង​, ៣.​កាបូប​បត់​ពណ៌​ខ្មៅ​ចំនួន​ ០១ ​និង​៤.​លុយ​ខ្មែរ ៥.៦០០ ​រៀល។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៧.១២.២០១៦​ វេលា ម៉ោង​៤ ​និង​៤០​នាទី​ល្ងាច​ជនសង្ស័យ​ឈ្មោះ ​ឌឹ​ម ដា​ បាន​ផ្ញើ​ថ្នាំញៀន ​០២ ​កញ្ចប់​តូចឱ្យ​ជនសង្ស័យ កាន់​នៅ​ដៃ​បន្ទាប់មក​មាន​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ ញ៉ា​ញ់ បាន​ស្រែកហៅ​ជនសង្ស័យ​ថា មាន​គេ​រក​ហើយ ជន​សង្ស័យ​ក៏​កាន់​ថ្នាំញៀន​ដើរ​ដល់​មុខផ្ទះ​ឈ្មោះ ​អ៊ឹម ណុន ​(​កន្លែងកើតហេតុ​)​។​

    ពេលនោះ​កម្លាំង​ក៏បាន​ហៅ​ជន សង្ស័យ​ឱ្យឈប់​រួច​ធ្វើការ​ឆែកឆេរ​ឃើញ​ថ្នាំញៀន ​០២ ​កញ្ចប់ ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread