​ប្រជាជន​រុស្ស៊ី​តក់​ស្ល​ត់ ដែល​ខ្លាឃ្មុំ​មួយ​ក្បាល​ត្រូវ​បុរស​មួយក្រុម​បើកឡាន​កិន​ឱ្យស្លាប់​រួច​ថត​បង្អួត​ពេញ​អន​ឡាញ​

​    ​ក្រុម​ស៊ើបអង្កេត​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី ២៧ ខែ​នេះ​ថា ពួកគេ​កំពុង​ពិនិត្យ​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​មួយ​ដោយ​បង្ហាញ​ពីស​ត្វ​ខ្លាឃ្មុំ​ត្រូវបាន​បុរស​មួយក្រុម​ជិះឡាន​កិន​ពីលើ​រហូតដល់​ស្លាប់​នៅ​តំបន់​ស៊ី​បេ​រី​។​

​    ​ជាក់ស្តែង នៅក្នុង​វីដេអូ​មួយ​ថត​ដោយ​ជនដៃដល់​ម្នាក់ រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​ដែលជា​រឿយៗ​ប្រើប្រាស់​ដោយ​កម្មករ​រ៉ែ បាន​បើក​កិន​ពីលើ​ខ្លា​ឃ្លុំ​ពណ៌​ត្នោត​មួយ​ក្បាល​ម្តង​ហើយ​ម្តងទៀត​នៅលើ​ព្រិល​។​

​    ​ក្រុម​ស៊ើបអង្កេត​នៅ​តំបន់ Yakutia ដែល​លាតសន្ធឹង​នៅ​តំបន់​អាក់​ទិ​ក បាន​និយាយថា ពួកគេ​នឹង​ពិនិត្យមើល​ឧ​ប​ទ្ទេវ​ហេតុនេះ​ដើម្បី​កំណត់ថា​តើ​វា​មាន​ទម្ងន់ទោស​ព្រហ្មទណ្ឌ ឬ​យ៉ាងណា​៕

​ប្រភព៖ បរទេស

 

adverise with khmeread