China Super League ចង់បាន​លោក Mark Clattenburg ធ្វើជា​អាជ្ញាកណ្តាល​នៅ​ស្រុក​ចិន​

    ​អាជ្ញាកណ្តាល​ប្រចាំ​លី​ក​កំពូល​អង់គ្លេស Premier League លោក Mark Clattenburg ក្លាយទៅជា​គោលដៅ​មួយ​សម្រាប់​បដិវត្តន៍​វិស័យ​បាល់ទាត់​ជះ​លុយ​ដ៏​សម្បើម​របស់​ប្រទេស​ចិន​។​

​    ​អាជ្ញាកណ្តាល​វ័យ ៤១​ឆ្នាំ​រូបនេះ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​គ្រង​តំណែង​ជា​អាជ្ញាកណ្តាល​ល្អ​ដាច់​គេ​ក្នុង​លោក​នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ដ៏​មាន​កិត្យានុភាព Globe Soccer Awards ក្នុង​ទីក្រុង​ឌុយ​បៃ​។​

​    ​លី​ក​កំពូល​ប្រ​ទស​ចិន China Super League បាន​បញ្ជូន​អ្នកតំណាង​របស់ខ្លួន​ទៅកាន់​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃមួយ​នេះ ហើយ​ពួកគេ​ហាក់​កំពុង​ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន ក្នុងការ​ជ្រើសរើស​ជន​ល្បីៗ​ទៅកាន់​លី​ក​របស់ខ្លួន​។​

​    ​មន្ត្រី​កាត់ក្តី​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA លោក Clattenburg ដែល​បាន​កាត់ក្តី​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ធំ​ដូចជា FA Cup, Champions League និង Euros ២០១៦ នឹង​ក្លាយជា​គោលដៅ​ដ៏​ធំ​របស់​ប្រទេស​ចិន​។​

​    ​ប្រទេស​ចិន​ត្រូវបាន​រំខាន​ដោយ​បញ្ហា​រៀបចំ​ការប្រកួត និង​រឿ​អាស្រូវ​អំពើពុករលួយ​នៅក្នុង​វិស័យ​បាល់ទាត់ ហើយ​ពួកគេ​ចង់ឃើញ​នូវ​ការសម្អាត​ទម្លាប់​ដ៏​អាក្រក់​មួយ​នេះ​របស់​ពួកគេ​ចោល​ផងដែរ​៕

Manchester united v burnley premier league
adverise with khmeread
Loading ad ...