ស្រា​បៀរ Heineken® រៀបចំ​កម្មវិធី Touch The Music

    ​រាជធានី​ភ្នំពេញ ​៖ ស្រា​បៀរ Heineken® រៀបចំ​កម្មវិធី “Touch The Music” ដែលជា​កម្មវិធី​ថ្មី​ចុងក្រោយ​ក្នុង​វេទិកា​តន្ត្រី​ក្នុង​តំបន់ Heineken Green Room ដែល​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​និង​កំពុង​ឈានចូល​ឆ្នាំ​ទី​ពីរ​ហើយ​។ កម្មវិធី​ថ្មី​អស្ចារ្យ​នេះ​បន្ត​ពី​កម្មវិធី “Can You See Music?” ឆ្នាំ 2015 របស់​ស្រា​បៀរ Heineken® ជំរុញ​ឱ្យ​ភ្ញៀវ​ចូលរួម​កម្មវិធី​នេះ​នៅក្នុង​បណ្តា​ប្រទេស 10 និង​ទីក្រុង 17 ដើម្បី​ធ្វើការ​ស្វែងយល់​ពី​វិធី​ថ្មីៗ​ក្នុងការ​ស្តាប់​តន្ត្រី​តាមរយៈ​កាយវិញ្ញាណ​។​

​    ​កម្មវិធី “Touch The Music” ធ្វើ​ឲ្យ​កម្មវិធី​វេទិកា​តន្ត្រី​ថ្មី​ជា​លក្ខណៈ​សាកល​មាន​ឈ្មោះថា #LIVEYOURMUSIC របស់​ស្រា​បៀរ Heineken® បាន​ឈានទៅ​កម្រិត​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍​នានា ដែលមាន​បង្ហាញ​មនុស្ស​យន្ត Sonic Droids ដែលមាន​កម្ពស់​ខ្ពស់ជាង​ភ្ញៀវ​ចូលរួម​កម្មវិធី​រហូត​ដល់​ពីរ​ម៉ែត្រ​កន្លះ​ខណៈពេល​មនុស្ស​យន្ត​ទាំងនេះ​ដើរ​ដោយ​សេរី​កាត់​តាម​ហ្វូងមនុស្ស អម​ជាមួយនឹង​ចង្វាក់ភ្លេង EDM​។​

​    ​យើង​នឹងមាន​ឌី​ជេ​ឆ្នើម​មួយចំនួន​ដូចជា​ឌី​ជេ Ara ពី​ប្រទេស​ហ្វីលីពីន និង​ឌី​ជេ​មួយចំនួនទៀត​ក្នុងស្រុក​ដូចជា​ឌី​ជេ Maily, ឌី​ជេ Snow Y និង​ឌី​ជេ Pink ។ ពួកគាត់​គឺជា​ឌី​ជេ​ឆ្នើម​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​។ សូម​អញ្ជើញ​មក​ចូលរួម និង​រីករាយ​ស្តាប់​តន្ត្រី​រហូតដល់​ថ្ងៃ​រះ​។​

​    ​ក្រៅពី​ទស្សនីយភាព​គួរ​ឲ្យ​ទាក់ទាញ ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​ប៉ះ និង​ទំនាក់ទំនង​ជាមួយ​មនុ​ស្សយ​ន្ត Sonic Droids ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​ខុសៗ​គ្នា​ក្នុង​គោលបំណង​ផ្តល់​ការកម្សាន្ត​សម្រាប់​អ្នក​ចូលចិត្ត​វិស័យ​តន្ត្រី​ទាំងនេះ និង​បើក​ទំព័រ​ថ្មី​សម្រាប់​ពួកគេ​បង្កើន​បទ​ពិ​សោ​ន៍​ក្នុងការ​ចូលរួម​កម្មវិធី​តន្ត្រី​។​

​    ​ខណៈពេល​មនុស្ស​យន្ត Droid នីមួយៗ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ក្នុង​កម្មវិធី​ជប់លៀង​នេះ  តន្ត្រី​អម​ជាមួយនឹង​ទស្សនីយភាព​ដែល​បាន​រចនា​រៀបចំឡើង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នឹង​ធានាថា Heineken Green Room “Touch The Music” គឺ​ពិតជា​កម្មវិធី​ពិសេស​មួយ​ដែល​មិនអាច​បំភ្លេចបាន​ដោយ​ប្រ​បាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី និង​កាយវិញ្ញាណ​ផ្សេងៗ​គ្នា​។​

​    ​លោក Gianluca de Tondo ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ម៉ាក​សញ្ញា​សាកល​នៅ​ក្រុមហ៊ុន HEINEKEN បាន​មានប្រសាសន៍ថា​៖”​អតិថិជន​របស់​យើង​ស្រឡាញ់​តន្ត្រី​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រៅពី​ការ​ស្ដាប់​តន្ត្រី ពួកគាត់​កំពុង​ស្វែងរក​បទពិសោធន៍​ដែល​ធ្វើឱ្យ​ពួកគាត់​មាន​អារម្មណ៍​រស់​រវើក​។ ក្រុមមនុស្ស​នេះ​គឺ​តែងតែ​ស្វែងរក​បទពិសោធន៍​ថ្មីៗ និង​ប្លែកៗ ដូច្នេះហើយ​ស្រា​បៀរ Heineken® ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ជំរុញ​លើកកម្ពស់​បទពិសោធន៍​នៃ​ការ​ស្តាប់​តន្ត្រី​តាមរយៈ​កាយវិញ្ញាណ​ឆ្នាំនេះ​”​។​

​    ​យុទ្ធនាការ​នេះ​ចាប់ផ្តើម​ជាមួយនឹង​វីដេអូ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​អន​ឡាញ​មួយចំនួន​ដែល​បានផ្តល់​នូវ​យោបល់​ល្អៗ​អំពី​បទពិសោធន៍​ក្នុងការ​ស្តាប់​តន្ត្រី​ដែល​ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ទទួលបាន​ភាពសប្បាយ​រីករាយ​នៅក្នុង​កម្មវិធី Heineken Green Room “Touch The Music”​។​

​    ​សូម​ចូលរួម​ជាមួយ​យើងខ្ញុំ​បើក​ទំព័រ​ថ្មី​នៃ​ការទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ស្តាប់​តន្ត្រី​នៅ​ថ្ងៃទី​30-31 ខែធ្នូ ឆ្នាំ 2016 នៅ​ក្លិប Marquee ។ សូម​ចូលទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ Heineken (www.facebook.com/heineken)   និង​តាមដាន​ព័ត៌មាន​! ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ស្តាប់​តន្ត្រី​លើសពី​បទពិសោធន៍​ក្នុងការ​ស្តាប់​តន្ត្រី​តាម​វិធី​ធម្មតា​ដូច​បច្ចុប្បន្ន​!

Untitled 1
adverise with khmeread