samsung-banner
adverise with khmeread

ទិ​កនិក Feynman ជួយ​ឱ្យ​លោកអ្នក​រៀន​ឆាប់​យល់ និង​ចងចាំ​ព័ត៌មាន​បាន​ច្រើន​និង​ចាំ​មិន​ងាយ​ភ្លេច​

1

     ​Feynman គឺជា​វិធីសាស្ត្រ​រៀនសូត្រ​ដ៏​ខ្លាំងក្លា​ដ៏​មាន​ប្រសិទ្ធភាព​មួយ ជួយ​ជំរុញ​ការយល់ដឹង​របស់​អ្នក​ឱ្យ​កាន់តែ​ជ្រាលជ្រៅ ក៏ដូចជា​ជួយ​លោកអ្នក​រៀន​ឆាប់​ចាប់បាន និង​ចងចាំ​ព័ត៌មាន​បាន​ច្រើន​សម្រាប់​រៀន​ត្រៀមប្រឡង​ផងដែរ​។​

​    ​ដំបូង​ត្រូវ​ជ្រើសរើស​មេរៀន ឬ​ប្រធានបទ ដែល​អ្នក​គិតថា ចង់ឱ្យ​វា​ស្ថិតក្នុង​ការចងចាំ​ក្នុង​ខួរក្បាល​ជា​ដរាប​។  បន្ទាប់មក​អាន​វា ហើយ​សរសេរ​វា​ចូល​សៀវភៅ ដោយ​ធ្វើខ្លួន​ឱ្យ​ដូចជា​គ្រូ​ម្នាក់​កំពុងតែ​បង្រៀន​សិស្ស​យ៉ាង​អ៊ីចឹង​។ ធ្វើបែបនេះ លោកអ្នក​នឹង​ចងចាំ​នូវ​អ្វីដែល​បាន​សរសេរ​នោះ​មិន​ភ្លេច​ឡើយ​។ នេះហើយ​គេ​ហៅថា ទិ​កនិក Feynman​។​

​    ​និយាយ​មួយបែប​ទៀត គេ​ហៅថា ការអនុវត្ត​ការរៀនសូត្រ​តាម​វិធី​ដ៏ "​សកម្ម​" ដែលមាន​ការប្រឹងប្រែង​ខ្លាំង​ជាង​ទិ​កនិក​ផ្សេង​ឆ្ងាយ​ណាស់ ព្រោះ​លោកអ្នក​ត្រូវដាក់​ចិត្តជា​គ្រូបង្រៀន​គេ មិនមែនជា​សិស្ស​នោះឡើយ​។ ពេល​លោកអ្នក​សរសេរ​ចុះ​នូវ​អ្វីដែល​បាន​រៀន លោកអ្នក​ចាំបាច់​ត្រូវ​អាន​វា​ឱ្យឮៗ​ឡើងវិញ ប្រៀប​បីដូច​ជា ខ្លួនឯង​ជា​គ្រូ​ម្នាក់​កំពុង​បង្រៀន​សិស្ស​មួយ​ថ្នាក់​យ៉ាង​អ៊ីចឹង​។ ជាមួយ​បច្ចេកទេស​នេះ លោកអ្នក​នឹង​រកឃើញ​ចំណុចខ្សោយ​ជាច្រើន ដែល​ត្រូវ​ពង្រឹង​។ អនុវត្ត​វិធីសាស្ត្រ​នេះ​ឱ្យបាន​ច្រើនដង​រហូត​ទាល់តែ​លោកអ្នក​ចាប់បាន​ទាំងស្រុង​នូវ​គំនិត​ដែល​កំពុង​លើក​យកមក​រៀនសូត្រ​។ 

​    ​នៅពេល​លោកអ្នក​អាច​យកគំនិត​ដែល​បាន​រៀនសូត្រ​នោះ មក​ពន្យល់​ជា​ភាសា​សាមញ្ញៗ នោះ​មានន័យថា លោកអ្នក​បាន​យល់​ពី​វា​យ៉ាង​ស៊ីជម្រៅ និង​ចងចាំ​វា​បានយូរ​អង្វែង មិន​ងាយ​ភ្លេច​ឡើយ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់